វៀតណាមវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអូទ្រីស

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូទ្រីស លោក Alexander Schallenberg ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ ១៨ មេសា ឆ្នាំ ២០២៣។

វៀតណាមវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអូទ្រីស - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូទ្រីសលោក Alexander Schallenberg (រូបថត៖ Duong Giang-TTXVN)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអូទ្រីស ដែលជាប្រទេសសមាជិកដ៏សំខាន់របស់សហភាពអឺរ៉ុប (EU)។ លោកនាយករដ្ឋមន្ត្រីបានស្នើភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ សំដៅបង្កើនទំនុកចិត្តផ្នែកនយោបាយ និងការយោគយល់គ្នាទៅវិញទៅមក បង្កើតការលើកទឹកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; លោកចង់ឱ្យប្រទេសអូទ្រីសបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់វៀតណាមដូចជា អេឡិចត្រូនិក វាយនភណ្ឌ ស្បែក និងស្បែកជើង ផលិតផលកសិកម្ម និងជលផល ដើម្បីចូលទៅកាន់ទីផ្សារអូទ្រីស និងសហភាពអឺរ៉ុប។  លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសអូទ្រីស ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) យ៉ាងឆាប់ៗ; ហើយគាំទ្រគណៈកម្មការអឺរ៉ុប (EC) ដើម្បីដកកាតលឿងរបស់ IUU សម្រាប់ផលិតផលគ្រឿងសមុទ្រវៀតណាមក្នុងពេលឆាប់ៗនេះ។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រីការបរទេស Alexander Schallenberg បានអះអាងថា រដ្ឋាភិបាលអូទ្រីសតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាព នៅអាស៊ីអាគ្នេយ៍ ហើយមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ រដ្ឋមន្ត្រីការបរទេស លោក Alexander Schallenberg បានឯកភាពថា ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដោយពិចារណាលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ អនុវត្តន៍គម្រោងបណ្តុះបណ្តាលរវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ ព្រមទាំងការបណ្តុះបណ្តាលលើការងារនៅសហគ្រាសអូទ្រីសនៅវៀតណាម ក៏ដូចជាអភិវឌ្ឍន៍ទីផ្សារការងារដ៏មានសក្តានុពល។

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី និងតំបន់។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកនូវសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រនៅសមុទ្រខាងកើត ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS)៕

ប្រតិកម្មទៅវិញ