នៅក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូនៃបណ្ដាប្រទេសបានធ្វើការពិភាក្សាអំពីប្រធានបទ“ បង្កើនប្រសិទ្ធភាពសមត្ថភាពនិងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមថ្មី” ។ លោកឧត្តមសេនីយ៍ទោ Vu Van Kha ប្រធានគណៈប្រតិភូវៀតណាមបានលើកសំណើរអំពីការបង្កើនកម្លាំងពលំទាំងមូលរបស់កងកម្លាំងទ័ពអាកាសនៃបណ្ដាប្រទេសជាសមាជិកអាស៊ានក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ក៏ដូចជាទប់ទល់នឹងរាល់បញ្ហាប្រឈមថ្មីអំពីសន្តិសុខក្នុងតំបន់ ក្នុងស្មារតីសាមគ្គីភាពកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងជាមួយបណ្ដាប្រទេសដទៃទៀតក្នុងតំបន់ក៏ដូចជានៅលើពិភពលោកផងដែរ។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ Vu Van Kha បានសង្កត់ធ្ងន់ថាកងទ័ពការពារអាកាស កងទ័ពអាកាសវៀតណាមមានគោលបំណងចង់ជំរុញថែមទៀតរាល់សកម្មភាពសហប្រតិបត្តិការទ្វេភាគីជាមួយកងកម្លាំងទ័ពអាកាសរបស់បណ្ដាប្រទេសអាស៊ានលើគ្រប់វិស័យផងដែរ៕