វៀតណាម​លើក​​សំណើ​រ​ជា​ច្រើន​នៅ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្ដីពី​ការ​ទប់ស្កាត់និង​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​​ឆ្លង​ដែន

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី១៨ ស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន (AMMTC ១៨) ដែលបានបើកនាព្រឹកថ្ងៃទី ២៨ ខែសីហា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ គណៈប្រតិភូវៀតណាមបានលើកសំណើរច្រើន ហើយត្រូវបានវាយតម្លៃខ្ពស់។

ជាក់ស្តែង នៅក្នុងសន្និសីទ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Luong Tam Quang បានដាក់សំណើចំនួន ៤ រួមមាន៖ ទី១ បង្កើនការចែករំលែកព័ត៌មានអំពីបទល្មើស គាំទ្រការប្រមូលព័ត៌មាន ការផ្ទៀងផ្ទាត់ និងការស៊ើបអង្កេតបទល្មើស; ស្រាវជ្រាវដើម្បីជំរុញការសម្របសម្រួលការស៊ើបអង្កេតរួមគ្នា រៀបចំការល្បាតរួមគ្នា និងសម្របសម្រួលដាក់ពង្រាយការវាយប្រហារ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសរវាងប្រទេសដែលមានព្រំដែនរួម។ ទី២ ពង្រឹងការសម្របសម្រួលក្នុងការយល់ដឹងអំពីស្ថានភាព និងការប្រយុទ្ធនឹងឧក្រិដ្ឋជន ដែលជាពលរដ្ឋនៃប្រទេសមួយប្រព្រឹត្តឧក្រិដ្ឋកម្មនៅក្នុងប្រទេសមួយផ្សេងទៀត។ ផ្សព្វផ្សាយ និងធ្វើពិពិធកម្មយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការគំរាមកំហែងដែលអាចកើតមានពីបទល្មើសឆ្លងដែន។

វៀតណាម​លើក​​សំណើ​រ​ជា​ច្រើន​នៅ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្ដីពី​ការ​ទប់ស្កាត់និង​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​​ឆ្លង​ដែន - ảnh 1រដ្ឋមន្ត្រីក្រសួងនគរបាល លោក Luong Tam Quang ថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ TTXVN

ទី៣ លើកកម្ពស់ប្រសិទ្ធភាពនៃការដោះស្រាយសំណើសុំជំនួយផ្លូវច្បាប់ទៅវិញទៅមកក្នុងរឿងព្រហ្មទណ្ឌនិងការធ្វើបត្យាប័ន ការផ្ទេរ និងការចាប់ខ្លួនឧក្រិដ្ឋជនរវាងបណ្តាប្រទេសអាស៊ាន ជាពិសេសក្នុងការតាមដាន និងការប្រមូលយកមកវិញនូវទ្រព្យសម្បត្តិដែលត្រូវឧក្រិដ្ឋជនឆកប្លន់ និងបញ្ជូនទៅក្រៅប្រទេស។ ទី៤ លើកកម្ពស់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ (បញ្ញាសិប្បនិម្មិត ទិន្នន័យធំ ជំនួយការនិម្មិត...) គាំទ្រគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពសម្រាប់មន្ត្រីអនុវត្តច្បាប់៕

ប្រតិកម្មទៅវិញ