វៀតណាមរួមចំណែកយ៉ាងសកម្មនិងមាន​ទំនួល​ខុសត្រូវចំពោះការងារ​រួម​របស់ IAEA

Chia sẻ
(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៨-៩ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (អាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំពិភាក្សាស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។
វៀតណាមរួមចំណែកយ៉ាងសកម្មនិងមាន​ទំនួល​ខុសត្រូវចំពោះការងារ​រួម​របស់ IAEA - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិក្នុងកិច្ចព្រជុំនេះ។ រូបថត៖ VOV

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលស្គាល់កិច្ចសហប្រតិបត្តិការរបស់ IAEA និងសមាជិកក្រុមប្រឹក្សាភិបាល IAEA ក្នុងអំឡុងពេលដែលវៀតណាម កាន់តំណែងជាសមាជិកក្រុមប្រឹក្សាអាណត្តិ ២០២១ - ២០២៣; ហើយបានសង្កត់ធ្ងន់លើតួនាទីឈានមុខគេរបស់ IAEA ក្នុងការគាំទ្រប្រទេសនានា រួមទាំងវៀតណាមក្នុងវិស័យធានាសន្តិសុខនិងសុវត្ថិភាពនុយក្លេអ៊ែរ។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា៖ វៀតណាមនិងដៃគូ កំពុងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មានវៀតណាម (VIMS) ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់រោងចក្រនុយក្លេអ៊ែរនានា បញ្ជូនរបាយការណ៍តាមអ៊ីនធឺណែត ជួយសម្រួលដំណើរការត្រួតពិនិត្យនិងកសាងរបាយការណ៍។ ក្នុងវិស័យបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរដែលកំពុងរីកចម្រើននេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមគាំទ្រវិធីសាស្រ្តអភិក្រុមយ៉ាងប្រុងប្រយ័ត្ន និងជាជំហានៗក្នុងក្របខណ្ឌរបស់ IAEA សម្រាប់ការស្រាវជ្រាវ អភិវឌ្ឍន៍ ការផ្តល់អាជ្ញាប័ណ្ណ ការគ្រប់គ្រងនិងដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹក តាមរយៈការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយប្រទេសពាក់ព័ន្ធ។ វៀតណាមបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមចំណែកយ៉ាងសកម្ម និងមានទំនួលខុសត្រូវចំពោះការងាររួមរបស់ IAEA ៕

ប្រតិកម្មទៅវិញ