វៀតណាមរក្សាកំណើនសេដ្ឋកិច្ចក្នុងវិបត្តិជំងឺរាតត្បាតកូវីដ ១៩

Chia sẻ
(VOVWORLD) - ត្រីមាសទី ២ ឆ្នាំ ២០២០ គឺជាពេលវេលាដែលបណ្តាប្រទេសនានាប្រឈមមុខនឹងគ្រោះ អាក្រក់បំផុតដែលបណ្តាលមកពីជំងឺកូវីដ ១៩ ប៉ុន្តែខឿនសេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំដដែល។
វៀតណាមរក្សាកំណើនសេដ្ឋកិច្ចក្នុងវិបត្តិជំងឺរាតត្បាតកូវីដ ១៩ - ảnh 1 រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោកស្រី Sri Mulyani (រូបថត៖ IndrawatiTempor)

កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសម្ចាស់ផ្ទះ លោកស្រី Sri Mulyani Indrawati បានលើកច្បាស់ថា រហូតមកដល់ពេលនេះ នៅលើពិភពលោកមានត្រឹមតែប្រទេសចំនួន ២ ប៉ុណ្ណោះ ដែលរក្សាបានកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងវិបត្តិជំងឺកូវីដ ១៩ នោះគឺវៀតណាមនិងចិន។ រដ្ឋមន្រ្តី Sri Mulyani Indrawati បានឲ្យដឹងថាត្រីមាសទី ២ ឆ្នាំ ២០២០ គឺជាពេលវេលាដែលបណ្តាប្រទេសនានាប្រឈមមុខនឹងគ្រោះ អាក្រក់បំផុតដែលបណ្តាលមកពីជំងឺកូវីដ ១៩ ប៉ុន្តែខឿនសេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំដដែល។ លោកស្រី Sri Mulyani Indrawati បានចាត់ទុកថា ការដែលរដ្ឋាភិបាលវៀតណាមបានគ្រប់គ្រងជំងឺកូវីដ ១៩ ប្រកបដោយជោគជ័យបានជួយឲ្យប្រទេសនេះរក្សាបានកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំ ២០២០ ខណៈដែលបណ្ដាប្រទេសនៅទ្វីបអាមេរិក និងអឺរ៉ុបត្រូវបានព្យាករណ៍ថាមានកំណើនអវិជ្ជមានក្នុងឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ