វៀតណាមយកចិត្តទុកដាក់លើការពង្រឹងនិងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ២៤ ខែធ្នូ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Vyacheslav Viktorovich Volodin ប្រធានឌូម៉ាជាតិរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាម។

វៀតណាមយកចិត្តទុកដាក់លើការពង្រឹងនិងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានឌូម៉ាជាតិរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម 

ក្នុងជំនួបនេះ  អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់ពិសេស លើការពង្រឹងនិងអភិវឌ្ឍន៍នូវភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាម លោក Nguyen Phu Trong បានស្វាគមន៍ចំពោះការដែល រដ្ឋសភា វៀត ណាមនិងឌូម៉ាជាតិរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា រវាងស្ថាប័ននីតិ ប្បញ្ញត្តិនៃប្រទេសទាំងពីរ។

វៀតណាមយកចិត្តទុកដាក់លើការពង្រឹងនិងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី - ảnh 2ទិដ្ឋភាពនៃជំនួប  

ចំណែកឯប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Viktorovich Volodin ប្រធានឌូម៉ាជាតិរុស្ស៊ី បានជម្រាបជូនអគ្គលេខាបក្ស  ប្រធានរដ្ឋវៀត ណាម នូវលទ្ធផលនៃជំនួបពិភាក្សាជាន់ខ្ពស់ ជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។ ប្រធានឌូម៉ាជាតិរុស្ស៊ីបានសង្កត់ធ្ងន់ថា ការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា មិនត្រឹមតែជួយពង្រឹងយន្តការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសភានៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌និងអប់រំផងដែរ៕

ប្រតិកម្មទៅវិញ