អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN) |
ដំណើរទស្សនកិច្ចលើកនេះសំដៅធ្វើឲ្យស៊ីជំរៅថែមទៀត នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យវៀតណាម រុស្ស៊ី បង្កើនភាព ស្និទ្ធស្នាលយុទ្ធសាស្ត្រនិងជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ។ ឆ្លើយ សម្ភាសន៍ទីភ្នាក់ងារសារព័ត៌មាន TASS មុននឹងដំណើរទស្សនកិច្ច អគ្គលេ ខាបក្សលោក Nguyen Phu Trong បានឲ្យដឹងថា លោកនិងប្រធានាធិបតីលោក Vladimir Putin រួមជាមួយថ្នាក់ដឹកនាំរុស្ស៊ីដទៃទៀត នឹងពិភាក្សាយ៉ាងពេញលេញ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាបញ្ហាអន្តរជាតិនិងតំបន់ដែលភាគី ទាំងពីរយកចិត្តទុកដាក់ដូចគ្នាផងដែរ។ អគ្គលេខាបក្សលោក Nguyen Phu Trong ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យវៀតណាម រុស្ស៊ីបន្តអភិវឌ្ឍន៍ថែមទៀត លើកស្ទួយគុណភាពនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបតិ្តការទ្វេភាគី ដើម្បីផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាសុខសន្តិភាព ស្ថិរភាពនិង វឌ្ឍនភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិកទៀតផង។
អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់និងផ្ដល់អាទិភាពដល់ការពង្រឹងនិងពង្រីកទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី។ វៀតណាមមាន គោលបំណងថា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនឹងអភិវឌ្ឍន៍យ៉ាង ខ្លាំងក្លាជាងមុន ហើយឆាប់ក្លាយទៅជាសសរទ្រូងជាពិតប្រាកដនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ៕