ស.ប.បកូរ៉េបានបំផ្ទុះផ្លូវគោកនិងផ្លូវដែកអន្តរកូរ៉េ។ (រូបថត៖ រ៉យទ័រ) |
នាថ្ងៃទី ១៧ តុលា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ របស់ក្រសួងការបរទេស វៀតណាម ដោយឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការវិវឌ្ឍន៍តានតឹងនាពេលថ្មីៗ នេះនៅឧបទ្វីបកូរ៉េ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បាន បញ្ជាក់យ៉ាងច្បាស់ថា វៀតណាមយកចិត្តទុកដាក់ដល់ស្ថានភាពនាពេលថ្មីៗនេះនៅ លើឧបទ្វីបកូរ៉េ។ វៀតណាមមានបំណងចង់ឱ្យភាគីទាំងអស់អនុវត្តន៍ការអត់ធ្មត់ ជៀស វាងកុំបណ្ដោយឲ្យភាពតានតឹងកើនឡើង អត់ធ្មត់ក្នុងការសន្ទនា ដោយគិតគូរពីកង្វល់ និងផលប្រយោជន៍របស់គ្នាទៅវិញទៅមក ក៏ដូចជាផលប្រយោជន៍រួមនៃតំបន់ និងអន្តរ ជាតិ រួមចំណែករក្សាសន្តិភាពស្ថិរភាពនៅឧបទ្វីបកូរ៉េ ក្នុងតំបន់ និងលើពិភពលោក។
ទាក់ទិននឹងស្ថានភាពការពារពលរដ្ឋវៀតណាមនៅតំបន់មជ្ឈិមបូព៌ា អ្នកនាំពាក្យ លោកស្រី Pham Thu Hang បានអះអាងថា រហូតមកដល់ពេលនេះ ពលរដ្ឋវៀតណាម ទាំងអស់នៅក្នុងតំបន់នេះនៅតែមានសុវត្ថិភាព។ ទីភ្នាក់ងារតំណាងវៀតណាមនៅ តំបន់មជ្ឈិមបូព៌ា បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៃ ប្រទេសម្ចាស់ផ្ទះ និងសហគមន៍ ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាព ទៅសាកសួរសុខទុក្ខ លើកទឹកចិត្តជាទៀងទាត់ដល់សមាជិកសហគមន៍ជនវៀតណាមនៅតំបន់ជម្លោះ។ ទន្ទឹមនឹងនោះ រៀបចំផែនការ ត្រៀមវិធានការរួចជាស្រេចដើម្បីការពារនិងជម្លៀស ប្រជាពលរដ្ឋ ក្នុងករណីចាំបាច់ផងដែរ៕