វៀតណាម-ម៉ាឡេស៊ីជំរុញទំនាក់ទ្វេភាគីលើវិស័យជាច្រើន

Chia sẻ
Vovworld-នាថ្ងៃទី១៩វិច្ឆិកានៅក្រុង Kuala Lumpur
(ម៉ាឡេស៊ី) ឧបនាយក​រដ្ឋមន្ត្រី​​និងជារដ្ឋមន្ត្រីការ
បរទេសវៀតណាមលោក Pham Binh Minh បានជួប​
សន្ទនា​ទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី
 Anifah Aman ក្នុងឱកាស​ចូលរួមសន្និសីទ​ជាន់ខ្ពស់
អាស៊ានលើកទី២៧និងសន្និសីទទាក់ទិននានា។

វៀតណាម-ម៉ាឡេស៊ីជំរុញទំនាក់ទ្វេភាគីលើវិស័យជាច្រើន - ảnh 1
វៀតណាម-ម៉ាឡេស៊ីជំរុញទំនាក់ទ្វេភាគីលើវិស័យជាច្រើន (Image: VNA)

Vovworld-នាថ្ងៃទី១៩វិច្ឆិកានៅក្រុង Kuala Lumpur (ម៉ាឡេស៊ី) ឧបនាយក​រដ្ឋមន្ត្រី​​
និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានជួប​សន្ទនា​ទ្វេ
ភាគីជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Anifah Aman ក្នុងឱកាស​ចូលរួមសន្និសីទ
​ជាន់ខ្ពស់អាស៊ានលើកទី២៧និងសន្និសីទទាក់ទិននានា។​ នៅ​ជំនួបសន្ទនានេះ​
រដ្ឋមន្ត្រី​ការបរទេសទាំងពីររូបបានឯកភាពលើវិធានការមួយ​ចំនួនសំដៅបង្កើន
ប្រសិទ្ធិភាព​ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនាពេលខាងមុខ
លើវិស័យនយោបាយសេដ្ឋកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខពលករ។
 ភាគីទាំងពីរបានផ្លាស់ប្តូរ​ការ​ជំរុញចុះហត្ថលេខាលើឯកសារ​ដូចជាកម្មវិធី
សកម្មភាពដំណាក់កាល២០១៥-២០១៨​កិច្ចព្រមព្រៀងប័ត្យាប័នជា​ដើម។

        ស្ដីពីបញ្ហាដំបន់និងអន្តរជាតិយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរឯកភាពថា
ក្នុង​កាលៈទេសៈអាស៊ានបង្កើតសហគមន៍ អាស៊ានត្រូវបង្ហាញសាមគ្គីភាពការ
​ទទួល​ខុស​ត្រូវម្ចាស់ការពង្រីកតួនាទីស្នូលនិងសម្លេងរួមអំពីបញ្ហាសមុទ្រខាង
កើត ពិសេសគឺ​ខំប្រឹង​ប្រែងអនុវត្តប្រកបដោយប្រសិទ្ធិភាពស្ដីពីការប្រតិបត្តិ
សំរាប់ភាគីនានានៅ​សមុទ្រ​ខាងកើត (DOC) និងសំរេចក្រមប្រតិបត្តិដំបន់នៅ
សមុទ្រខាង​កើត (COC) ជំរុញ​វិធានការ​កសាងទំនុកទុកចិត្តនិងទប់ស្កាត់ជំលោះ
នៅសមុទ្រ​ខាងកើត៕

ប្រតិកម្មទៅវិញ