វៀតណាម-ម៉ាឡេស៊ីខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិក

Chia sẻ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែផ្តោតការយកចិត្តទុក ដាក់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ វិស័យការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការសមុទ្រ ការអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា... ហើយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ ថាមពលបៃតង។

វៀតណាម-ម៉ាឡេស៊ីខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ព្រឹទ្ធសមាជិក លោក Zambry Abdul Kadir។ (រូបថត៖ VGP)
នារសៀលថ្ងៃទី ១៩ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ព្រឹទ្ធសមាជិក លោក Zambry Abdul Kadir ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធានសម័យប្រជុំលើកទី ៧ នៃគណៈកម្មាធិការចម្រុះ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត និង បច្ចេកទេស ចាប់ពីថ្ងៃទី១៩ដល់ទី២០ ខែកក្កដា។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យ ភាគីទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវវិស័យសហប្រតិបត្តិការក្នុងកម្មវិធីសកម្មភាពអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២១-២០២៥; ជំរុញការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់; សម្របសម្រួលរៀបចំឲ្យបានល្អនូវសកម្មភាព អបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣); ឆាប់នាំទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៨ ពាន់លានដុល្លារអាមេរិកតាមទិសដៅមានតុល្យ ភាពជាងមុន ព្រមទាំងបានអះអាងថា វៀតណាមនឹងបង្កលក្ខណៈអំណោយផល សម្រាប់សហគ្រាសម៉ាឡេស៊ីបន្តពង្រីកការវិនិយោគ និងពាណិជ្ជកម្មជាមួយវៀត ណាម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែផ្តោតការយកចិត្តទុក ដាក់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ វិស័យការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការសមុទ្រ ការអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា... ហើយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ ថាមពលបៃតង។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យម៉ាឡេស៊ីជួយ ឧបត្ថម្ភវៀតណាមក្នុងការកសាងសមត្ថភាព និងអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល; ទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងសកម្ម ភាពនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ហើយគាំទ្រ ការដកកាតលឿងរបស់សហភាពអឺរ៉ុប (EU) សម្រាប់ផ្នែកជលផលវៀតណាមផងដែរ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានស្នើឱ្យប្រទេសទាំងពីរបន្តការសម្រប សម្រួលគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងតំបន់ រក្សាសាមគ្គីភាព និងមជ្ឈភាព របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

ប្រតិកម្មទៅវិញ