វៀតណាមមានឱកាសក្លាយជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ឧស្សាហកម្ម semiconductor ជា​សកល​

Chia sẻ
(VOVWORLD) - នេះជាការអត្ថាធិប្បាយរួមដែលត្រូវបានដាក់ចេញនៅក្នុងសន្និសីទសហប្រតិបត្តិការ Semiconductor វៀតណាម - កូរ៉េខាងត្បូង ដោយទីភ្នាក់ងារពន្លឿនពាណិជ្ជកម្ម និងវិនិយោគកូរ៉េខាងត្បូងប្រចាំទីក្រុងហាណូយ (KOTRA HANOI) ចំណុះស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម រៀបចំឡើងកាលពីរសៀលថ្ងៃទី ៦ ខែសីហា នៅទីក្រុងហាណូយ។

ថ្លែងក្នុងសន្និសីទនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Choi Young Sam បានអះអាងថា សន្និសីទសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូងក្នុងវិស័យ semiconductor គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏សំខាន់។

វៀតណាមមានឱកាសក្លាយជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ឧស្សាហកម្ម semiconductor ជា​សកល​ - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ Viet Duc/TTXVN

ព្រឹត្តិការណ៍នេះបានបញ្ជាក់ឡើងវិញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរវាងវៀតណាម និងកូរ៉េខាងត្បូង ជាពិសេសយុទ្ធសាស្ត្រអាទិភាពក្នុងការបង្កើតរបកគំហើញថ្មីក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលត្រូវបាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូងឯកភាពនៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទៅកាន់កូរ៉េខាងត្បូង កាលពីខែកក្កដាកន្លងទៅ។ ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម និង KOTRA ក៏ដូចជាទីភ្នាក់ងារនិងអង្គការកូរ៉េខាងត្បូងទាំងអស់ នឹងខិតខំរួមចំណែកក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យ semiconductors រវាងប្រទេសទាំងពីរ។

ក្នុងសន្និសិទនេះ អ្នកជំនាញមួយចំនួនបានធ្វើអត្ថាធិប្បាយថា វៀតណាមមានទីតាំងអំណោយផលសម្រាប់ការនាំចេញ ក៏ដូចជាទទួលសមាសធាតុបច្ចេកវិទ្យាខ្ពស់ រួមទាំងឧស្សាហកម្ម semiconductor និងមានឱកាសក្លាយជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្ម semiconductor ជាសកល៕

ប្រតិកម្មទៅវិញ