វៀតណាមមានសមត្ថភាពគ្រប់គ្រាន់ដលម្បីស្រាវជ្រាវនិងផលិតវ៉ាក់សាំងការពារជំងឺប៉េសជ្រូកអាហ្វ្រិក

Chia sẻ
(VOVWORLD) - ចាប់តាំងពីពេលដែលជំងឺនេះកើតមាននៅប្រទេសចិន ក្រសួងបានកសាងផែនការទប់ទល់នឹងជំងឺប៉េសជ្រូកអាហ្វ្រិក ព្រមទាំងសហការជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ផលិតឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺប៉េសជ្រូកអាហ្វ្រិក ដើម្បីរាំងស្កាត់មិនទុកអោយអាសន្នរោគរីករាលដាល។

  នៅក្នុងកិច្ចប្រជុំអំពីការស្រាវជ្រាវនិងផលិតវ៉ាក់សាំងការពារជំងឺប៉េសជ្រូកអាហ្វ្រិកកាលពីថ្ងៃទី៥ ខែមេសា នៅរដ្ឋធានីហាណូយ តំណាងក្រសួងកសិកម្មនិងអភិវឌ្ឍជនវៀតណាវៀតណាម បានអោយដឹងថា ចាប់តាំងពីពេលដែលជំងឺនេះកើតមាននៅប្រទេសចិន ក្រសួងបានកសាងផែនការទប់ទល់នឹងជំងឺប៉េសជ្រូកអាហ្វ្រិក ព្រមទាំងសហការជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ផលិតឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺប៉េសជ្រូកអាហ្វ្រិក ដើម្បីរាំងស្កាត់មិនទុកអោយអាសន្នរោគរីករាលដាល។ នា បច្ចុប្បន្ន វិទ្យាស្ថានកសិកម្មវៀតណាមកំពុងបន្តស្រាវជ្រាវសំដៅផលិតវ៉ាក់សាំងការពារជំងឺនេះ។ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទលោក Nguyen Xuan Cuong បានអោយដឹងថា៖

        “ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សហការជាមួយក្រសួងសុខាភិបាល វិទ្យាស្ថានស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រនានា កំពុងខិតខំប្រឹងប្រែងស្រាវជ្រាវសំដៅអាចផលិតវ៉ាក់សាំងយ៉ាងឆាប់ៗ។ នាពេលអនាគត វៀតណាមអាចមានវ៉ាក់សាំង ហើយទន្ទឹមនឹងនោះគឺការបំពេញដំណោះស្រាយសុវត្ថិភាពជីវសាស្ត្រដើម្បីលុបបំបាត់អាសន្នរោគប៉េសជ្រូកអាហ្វ្រិក”៕

ប្រតិកម្មទៅវិញ