វៀតណាមមានសក្ដានុពលដ៏ធំធេងដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២ ខែមីនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេស អេស្ប៉ាញ នៅទីស្នាក់ការអង្គការទេសចរណ៍ពិភពលោក (UNWTO) នៅទីក្រុង Madrid ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានជួបជាមួយលោកស្រី Zoritsa Urosevic នាយិកាប្រតិបត្តិ UNWTO។

វៀតណាមមានសក្ដានុពលដ៏ធំធេងដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ជួបជាមួយលោកស្រី Zoritsa Urosevic នាយិកាប្រតិបត្តិ UNWTO។ (រូបថត៖ VGP)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋ មន្ត្រី Tran Luu Quang បានស្នើឲ្យ UNWTO ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀត ណាម ជ្រើសរើសវៀតណាមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ UNWTO មួយចំនួន; ផ្ដល់ជំនួយបច្ចេកទេសក្នុងការផ្លាស់ប្ដូរឌីជីថល ការអនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បី អភិវឌ្ឍន៍ប្រព័ន្ធអេកូទេសចរណ៍ឆ្លាតវៃ ការងារស្ថិតិ ការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ការកំណត់ និងការអភិវឌ្ឍពាណិជ្ជសញ្ញាទេសចរណ៍ជាតិរបស់ប្រទេស វៀតណាមផងដែរ។

រីឯខ្លួនវិញ លោកស្រី Zoritsa Urosevic បានបញ្ជាក់ថា វៀតណាមមាន សក្ដានុពលដ៏ធំធេងដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ដោយជាគោលដៅពេញនិយមរបស់ ប្រជាពលរដ្ឋនៃប្រទេសជាច្រើន។ លោកស្រីឲ្យដឹងថែមទៀតថា UNWTO កំពុង ពិចារណាលើលទ្ធភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនៅវៀតណាមនៅចុងឆ្នាំនេះ ព្រមទាំងបញ្ជាក់ថា នឹងបន្តគាំទ្រហើយរួមដំណើរជាមួយវៀតណាមក្នុងការងើប ឡើងវិញ និងការអភិវឌ្ឍវិស័យទេសចរណ៍ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយ ចីរភាព៕

ប្រតិកម្មទៅវិញ