វៀតណាមមានមូលដ្ឋានធ្វើតេស្តិ៍ Covid – 19 ចំនួន ២២ កន្លែង

Chia sẻ
(VOVWORLD) - គោលដៅនៃការធ្វើតេស្តិ៍នេះគឺដើម្បីរកឃើញ និងគ្រប់គ្រង Covid – 19 ឲ្យទាន់ពេលវេលាផងដែរ។
វៀតណាមមានមូលដ្ឋានធ្វើតេស្តិ៍ Covid – 19 ចំនួន ២២ កន្លែង - ảnh 1 (រូបថត៖ TTXVN)

ក្រសួងសុខាភិបាលវៀតណាមទើបនឹងប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះមូលដ្ឋានចំនួន ២២ កន្លែង ដែលត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យ ធ្វើតេស្តិ៍ Covid – 19។ ដូច្នេះ ក្រៅពីមូលដ្ឋានធ្វើតេស្តិ៍ថ្នាក់មជ្ឈឹម ដូចជាវិទ្យាស្ថានអនាម័យ និងរោគរាតត្បាតមជ្ឈឹម  វិទ្យាស្ថាន Paster ទីក្រុងហូជីមិញ  វិទ្យាស្ថាន Paster Nha Trang នោះ នៅមានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់ខេត្ត ក្រុងមួយចំនួនទៀតផង។ គោលដៅនៃការធ្វើតេស្តិ៍នេះគឺដើម្បីរកឃើញ និងគ្រប់គ្រង Covid – 19 ឲ្យទាន់ពេលវេលាផងដែរ៕

ប្រតិកម្មទៅវិញ