វៀតណាមមានម៉ូតូអគ្គីសនីស្និតស្នាលជាមួយបរិស្ថានជាលើកដំបូង

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ១០ ខែ មីនា នៅទីក្រុងហាណូយ ក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មអន្តរជាតិ Phu Sy និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Powercentric បានសហការគ្នារៀបចំពិធីបង្ហាញមុខបណ្តាប្រភេទម៉ូតូអគ្គីសនីបច្ចេកវិទ្យាខ្ពស់ Xyndi។

វៀតណាមមានម៉ូតូអគ្គីសនីស្និតស្នាលជាមួយបរិស្ថានជាលើកដំបូង - ảnh 1ម៉ូតូអគ្គីសនី Xyndi (រូបថតៈ congthuong.vn

ចំណុចលេចធ្លោរបស់ម៉ូតូអគ្គីសនី Xyndi គឺប្រើប្រាស់បច្ចេកវិទ្យាថ្ម Lithium ដែលជាប្រភេទថ្មពេញនិយមនៅលើសកលលោកនាសព្វថ្ងៃនេះ ជាមួយឈ្មោះថា ថ្មឆ្លាត Mopo។ ប្រភេទថ្មីនេះ ជាថ្មស្រាលណាស់ ហើយនៅពេលដែលដំណើរការវាមិនបញ្ចេញឧស្ម័នសំណល់ និងសម្លែងរំខានឡើយ  ហើយអាចការពារបរិស្ថានផងដែរ។

លោក Pham Tuan Anh អគ្គនាយក ក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មអន្តរជាតិ Phu Sy បានអោយដឹងថា ៖ “ម៉ូតូអគ្គីសនីមួយគ្រឿង ត្រូវ ប្រើប្រាស់អាគុយសំណមានទំងន់ដល់ ៣៥ គីឡូ ប៉ុន្តែម៉ូតូរបស់យើងខ្ញុំមានតែ ៦ គីឡូតែបណ្ណោះ ។ បន្ទាប់ពីបានប្រើសប្រាស់អស់រយៈពេលមួយឆ្នាំមក  ខណៈពេលដែលម៉ូតូខូច អាគុយសំណបានបញ្ចេញចោលលើបរិស្ថានធំណាស់ ហើយក្រៅពីនោះអាស៊ីតដែលបោះចោលចេញបរិស្ថានក៏ពុលខ្លាំងផង ដែរ។ រឿងនេះត្រូវបានព្រមាននៅលើពិភពលោក និងវៀតណាម ប៉ុន្តែ បច្ចេកវិទ្យាថ្ម Lithium របស់យើងខ្ញុំ វាមិនមានលោហៈធ្ងន់ និងមិនមានអាស៊ីតទេ ដូច្នេះផលប៉ះពាល់ដល់បរិស្ថានមិនសូវធ្ងន់ធ្ងរទេ។”

ម៉ូតូអគ្គីសនីបើកចេញនិន្នាការអភិវឌ្ឍន៍អោយបណ្តាប្រភេទម៉ូតូអគ្គីសនីប្រើប្រាស់បច្ចេកវិទ្យា ៤.០ របស់អនាគត និងបង្កើតផលិតផលស្និតស្នាលជាមួយបរិស្ថាផងដែរ៕

ប្រតិកម្មទៅវិញ