រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung |
នៅទីនេះ លោក Dinh Tien Dung បានឲ្យដឹងថា គោលដៅរបស់វៀត ណាម គឺទាក់ទងផ្ទាល់ជាមួយបទដ្ឋានរបស់ OECD ជាបណ្តើៗ សំដៅលើកកំពស់សន្ទស្សន៍ប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ តាម នោះ នាដំណាក់កាលខាងមុខ ក្រសួងហិរញ្ញវត្ថុមានបំណងថា OECD នឹងបន្តយកចិត្ត ទុកដាក់ ជួយឧបត្ថម្ភវៀតណាមនិយាយរួមនិងក្រសួងហិរញ្ញវត្ថុនិយាយដោយឡែក អនុវត្តរាល់កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដើម្បីផលប្រយោជន៍របស់ភាគីទាំង ពីរ។
រីឯខ្លួនវិញ លោក Angel Gurria បានសម្តែងនូវការយកចិត្តទុកដាក់ពិសេស ដល់ ការដែលវៀតណាមជាម្ចាស់ទទួលរៀបចំ APEC ២០១៧ និងត្រៀមជាស្រេច ជួយឧប ត្ថម្ភវៀតណាម ក្នុងដំណើរការត្រៀមរៀបចំក៏ដូចជាគ្រប់គ្រងរាល់សកម្មភាពនៃដំណើរ ការសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ២០១៧ផងដែរ៕