វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបែលហ្ស៊ិកលើវិស័យថាមពល

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផែនការថាមពល  ដែលទើបអនុម័តនាពេលថ្មីៗនេះ មានគោលបំណងចង់សម្រេចបានការបញ្ចេញឧស្ម័នសូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៥០។ 
វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបែលហ្ស៊ិកលើវិស័យថាមពល - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្របែលហ្សិកប្រចាំនៅវៀតណាម លោក Karl Van Den Bossche (រូបថត៖ VNA)

នារសៀលថ្ងៃទី ១៧ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្របែលហ្សិកប្រចាំនៅវៀតណាម លោក Karl Van Den Bossche និងអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន John Cockerill (បែលហ្សិក) លោក Francois Michel។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើសក្តានុពល និងគុណសម្បត្តិដ៏ធំធេងរបស់វៀតណាមក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ជាពិសេសគឺវាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផែនការថាមពល  ដែលទើបអនុម័តនាពេលថ្មីៗនេះ មានគោលបំណងចង់សម្រេចបានការបញ្ចេញឧស្ម័នសូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៥០។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន John Cockerill ពិចារណា និងសម្រេចចិត្តវិនិយោគរយៈពេលវែងនៅប្រទេសវៀតណាមនាពេលឆាប់ៗខាងមុខ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យឯកអគ្គរដ្ឋទូតលោក Karl Van Den Bossche និងសម្ព័ន្ធក្រុមហ៊ុន John Cockerill ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផលិតបន្ទះឈីប នវានុវត្តន៍នៅវៀតណាម។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតបែលហ្ស៊ិកប្រចាំនៅវៀតណាម លោក Karl Van Den Bossche បានអះអាងថា បែលហ្ស៊ិកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យផ្សេងៗ។ ទន្ទឹមនឹងនោះ អគ្គនាយកសម្ព័ន្ថក្រុមហ៊ុន  John Cockerill បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមនេះ របស់តំណាងសម្ព័ន្ធក្រុម មានគោលបំណងស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យជាច្រើននៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ