វៀតណាមមានគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥ ជាប់ក្នុងតារាងរៀបចំណាត់ថ្នាក់ សាកលវិទ្យាល័យអាស៊ីក្នុងឆ្នាំ ២០២២

Chia sẻ

(VOVWORLD) - វៀតណាមមានគ្រឹះស្ថានឧត្តម សិក្សាចំនួន ៥ ជាប់ក្នុងតារាងរៀបចំណាត់ថ្នាក់នេះ រួមមាន៖ សាកលវិទ្យាល័យ Ton Duc Thang ជាប់ចំណាត់ថ្នាក់ទី ៧៣; សាកលវិទ្យាល័យ Duy Tan ជាប់ចំណាត់ថ្នាក់ទី ៩១; សាកលវិទ្យាល័យជាតិហាណូយក្នុងក្រុម ៣០១-៣៥០; សាកលវិទ្យាល័យជាតិ ទីក្រុងហូជីមិញក្នុងក្រុម ៤០១-៥០០ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាហាណូយក្នុងក្រុម ៦០១-៨០០។

វៀតណាមមានគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥ ជាប់ក្នុងតារាងរៀបចំណាត់ថ្នាក់ សាកលវិទ្យាល័យអាស៊ីក្នុងឆ្នាំ ២០២២ - ảnh 1សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ។ (រូបថត៖ HUST)
យោងតាមព័ត៌មានពីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម៖ ទស្សនាវដ្ដី Times Higher Education ទើបតែបានប្រកាសលទ្ធផលនៃការរៀបចំណាត់ថ្នាក់ សាកលវិទ្យាល័យអាស៊ីក្នុងឆ្នាំ ២០២២ (THE អាស៊ី) វៀតណាមមានគ្រឹះស្ថានឧត្តម សិក្សាចំនួន ៥ ជាប់ក្នុងតារាងរៀបចំណាត់ថ្នាក់នេះ រួមមាន៖ សាកលវិទ្យាល័យ Ton Duc Thang ជាប់ចំណាត់ថ្នាក់ទី ៧៣; សាកលវិទ្យាល័យ Duy Tan ជាប់ចំណាត់ថ្នាក់ទី ៩១; សាកលវិទ្យាល័យជាតិហាណូយក្នុងក្រុម ៣០១-៣៥០; សាកលវិទ្យាល័យជាតិ ទីក្រុងហូជីមិញក្នុងក្រុម ៤០១-៥០០ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាហាណូយក្នុងក្រុម ៦០១-៨០០។
ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាទាំង ៥ របស់វៀតណាមដែលជាប់ចំណាត់ ថ្នាក់ សាកលវិទ្យាល័យជាតិហាណូយ ត្រូវបានគេវាយតម្លៃខ្ពស់បំផុតដោយក្រុម លក្ខណៈវិនិច្ឆ័យអំពីការបង្រៀន។ ក្នុងពេលជាមួយគ្នានោះ សាកលវិទ្យាល័យជាតិ ទីក្រុងហូជីមិញនៅតែរក្សាបាននូវប្រៀបខ្លាំងរបស់ខ្លួនពាក់ព័ន្ធដល់ចំណូលពីការផ្ទេរ ចំណេះដឹងនិងបច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ