វៀតណាមមានគុណសម្បត្តិមួយចំនួនដើម្បីត្រៀមខ្លួនជាស្រេច​សម្រាប់​វិស័យ​ឧស្សាហកម្ម semiconductor

Chia sẻ
(VOVWORLD) - វៀតណាមក៏បានតម្លើងថ្នាក់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសភាគច្រើនដែលមានឧស្សាហកម្ម semiconductor អភិវឌ្ឍន៍ ហើយវៀតណាមកំពុងមានឱកាសជាច្រើនក្នុងការចូលរួមក្នុងខ្សែសង្វាក់តម្លៃឧស្សាហកម្ម semiconductor សកល។
វៀតណាមមានគុណសម្បត្តិមួយចំនួនដើម្បីត្រៀមខ្លួនជាស្រេច​សម្រាប់​វិស័យ​ឧស្សាហកម្ម semiconductor - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ថ្លែងមតិ។ រូបថត៖ VOV

អញ្ជើញថ្លែងមតិក្នុង “កិច្ចប្រជុំអភិវឌ្ឍន៍ធនធានមនុស្សបម្រើឧស្សាហកម្ម semiconductor” ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៤ មេសា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានមានប្រសាសន៍ថា វៀតណាមមានគុណសម្បត្តិសំខាន់ៗជាច្រើនក្នុងការត្រៀមខ្លួនជាស្រេចសម្រាប់ឧស្សាហកម្ម semiconductor។  នោះគឺជាការប្តេជ្ញាចិត្តនយោបាយខ្ពស់ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន បរិយាកាសវិនិយោគ និងអាជីវកម្មអំណោយផលទាក់ទាញសហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) ធំៗជាច្រើនក្នុងវិស័យអេឡិចត្រូនិក។ គម្រោងអភិវឌ្ឍប្រភពធនធានមនុស្សបម្រើឧស្សាហកម្ម semiconductor បានកំណត់គោលដៅ ដល់ឆ្នាំ២០៣០ វិស្វករវៀតណាមនឹងចូលរួមយ៉ាងស៊ីជម្រៅក្នុងដំណើរការរចនា ការវេចខ្ចប់ និងដំណាក់កាលសាកល្បង។ ធ្វើជាម្ចាស់មួយផ្នែក នៃបច្ចេកវិទ្យាវេចខ្ចប់ និងការធ្វើតេស្ត ចាប់យកបច្ចេកវិទ្យាបន្តិចម្តងៗនៅក្នុងដំណាក់កាលផលិត។

លោករដ្ឋមន្ត្រី Nguyen Chi Dung បានសង្កត់ធ្ងន់ថា វៀតណាមក៏បានតម្លើងថ្នាក់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសភាគច្រើនដែលមានឧស្សាហកម្ម semiconductor អភិវឌ្ឍន៍ ហើយវៀតណាមកំពុងមានឱកាសជាច្រើនក្នុងការចូលរួមក្នុងខ្សែសង្វាក់តម្លៃឧស្សាហកម្ម semiconductor សកល៕

ប្រតិកម្មទៅវិញ