វៀតណាមមានកំរិតនាំចេញជាអតិរេកពាណិជ្ជកម្មចូលទៅកាន់ទីផ្សារអ៊ីស្រាអែល

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣ ខែធ្នូ ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីស្រាអែលបានឲ្យដឹងថាក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០១៩ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអ៊ីស្រាអែលសម្រេចបានប្រមាណ ៨៩៩ លានដុល្លារអាមេរិកក្នុងនោះវៀតណាមបន្តរក្សាការនាំចេញអតិរេកពាណិជ្ជកម្មដែលមានតំលៃប្រមាណ ៤០១ លានដុល្លារអាមេរិក។
វៀតណាមមានកំរិតនាំចេញជាអតិរេកពាណិជ្ជកម្មចូលទៅកាន់ទីផ្សារអ៊ីស្រាអែល - ảnh 1វៀតណាមមានកំរិតនាំចេញជាអតិរេកពាណិជ្ជកម្មចូលទៅកាន់ទីផ្សារអ៊ីស្រាអែល 

លោក Le Thai Hoa ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីស្រាអែល បានប៉ាន់ប្រមាណថាក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០១៩ ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសអ៊ីស្រាអែលបានកើនឡើងដល់ជាង ៧១៥ លានដុល្លារអាមេរិក ហើយការនាំចូលពីទីផ្សារនេះសម្រេចបានប្រមាណ ២៧៤ លានដុល្លារ។ នាឆ្នាំ ២០១៩ ការនាំចេញស្បែកជើងបានបន្តរក្សាបានកំណើនខ្ពស់ ២១.៥% គ្រាប់ស្វាយចន្ទីបានកើនឡើងបន្តិចគឺ ១,២% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនផងដែរ៕

ប្រតិកម្មទៅវិញ