វៀតណាមមានករណីវិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន៩នាក់ថ្មីបន្ថែមទៀតដែលត្រូវបានធ្វើចត្តាឡីស័កបន្ទាប់ពីចូលមកប្រទេស

Chia sẻ
(VOVWORLD) - អ្នកជម្ងឺថ្មីទាំង៩នាក់នេះជាអ្នកជំនាញជនជាតិឥណ្ឌា ដែលចូលមក វៀតណាមនាថ្ងៃទី៦ តុលា។

គណៈកម្មការជាតិដឹកនាំការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 បានជូនដំណឹងថា គិតពីវេលាម៉ោង៦ដល់វេលាម៉ោង១៨ថ្ងៃទី១៤ តុលា វៀតណាមបានកត់ត្រាអ្នកជម្ងឺចំនួន៩នាក់ថ្មីបន្ថែមទៀត ដែលត្រូវបានធ្វើ ចត្តាឡីស័កភ្លាមបន្ទាប់ពីចូលមកប្រទេស។

អ្នកជម្ងឺថ្មីទាំង៩នាក់នេះជាអ្នកជំនាញជនជាតិឥណ្ឌា ដែលចូលមក វៀតណាមនាថ្ងៃទី៦ តុលា។ ដូច្នេះហើយ គិតត្រឹមវេលាម៉ោង១៨ថ្ងៃទី១៤ តុលា វៀតណាមានអ្នក ជម្ងឺ Covid-19 សរុបចំនួន១១២២នាក់ ក្នុងនោះ១០២៦នាក់បានជាសះ ស្បើយ និង៣៥នាក់បានស្លាប់៕

ប្រតិកម្មទៅវិញ