VOV ស្នើដំណោះស្រាយជំរុញការងារផ្សាយព័ត៌មានកិច្ចបរទេសនៅតំបន់អាមេរិកខាងត្បូង

Chia sẻ

(VOVWORLD) - វិទ្យុសម្លេងវៀតណាម (VOV) នឹងរួមដំណើរយ៉ាងសកម្ម និងមានប្រសិទ្ធភាព ជាមួយភ្នាក់ងារតំណាងការទូតរបស់វៀតណាម ដើម្បីជំរុញការងារផ្សាយព័ត៌មានកិច្ចបរទេស នៅអាមេរិកខាងត្បូង ដែលជាតំបន់សំខាន់មួយ ដែលបច្ចុប្បន្នខ្វះព័ត៌មានអំពីវៀត ណាម។ 

នោះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេហ្ស៊ុយអេឡា និងអាហ្សង់ទីនក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូ VOV ដឹកនាំដោយលោក អគ្គនាយករង Ngo Minh Hien ដែលកំពុងបំពេញទស្សនកិច្ចការងារនៅតំបន់។
VOV ស្នើដំណោះស្រាយជំរុញការងារផ្សាយព័ត៌មានកិច្ចបរទេសនៅតំបន់អាមេរិកខាងត្បូង - ảnh 1ក្រុមការងារបស់ VOV មកធ្វើការនៅវិទ្យុជាតិវេណេហ្ស៊ុយអេឡា។ (រូបថត៖ VOV)
នៅទីក្រុង Caracas ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា លោក Vu Trung My បានវាយតំលៃថា កិច្ចពិភាក្សាជាមួយ VOV និងដៃគូនានា បាននាំមកនូវ លទ្ធផលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសារព័ត៌មានរវាងភាគីទាំងពីរ និយាយរួម និងការងារព័ត៌មានកិច្ចការបរទេសនៅមូលដ្ឋាននិយាយដោយឡែក។ លោកឯកអគ្គរដ្ឋទូត Vu Trung My បានសង្កត់ធ្ងន់ថា ស្ថានទូតត្រូវការមានដៃគូសារ ព័ត៌មានដ៏រឹងមាំ និងផ្តល់អាទិភាពខ្ពស់ដល់ការងារព័ត៌មានកិច្ចបរទេសដូចជា VOV។
VOV ស្នើដំណោះស្រាយជំរុញការងារផ្សាយព័ត៌មានកិច្ចបរទេសនៅតំបន់អាមេរិកខាងត្បូង - ảnh 2លោកស្រី Ngo Minh Nguyet (នៅកណ្ដាល) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាហ្សង់ទីន ទទួលជួបក្រុមការងាររបស់ VOV។ (រូបថត៖ VOV)
នៅប្រទេសអាហ្សង់ទីន លោកស្រីឯកអគ្គរដ្ឋទូតវៀតណាម Ngo Minh Nguyet បានវាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការសំខាន់ និងមានប្រសិទ្ធភាពដែល VOV បានបង្កើតក្នុងប៉ុន្មានឆ្នាំកន្លងមកជាមួយដៃគូដូចជា៖ វិទ្យុជាតិអាហ្សង់ទីន និង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសហព័ន្ធអាហ្សង់ទីន ... ការផ្លាស់ប្តូរកម្មវិធីក៏ជួយសាធារណៈជន នៃភាគីទាំងពីរ ទទួលបានព័ត៌មានត្រឹមត្រូវ ពិត និងសម្បូរបែបអំពីគ្នាទៅវិញទៅមក; បង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសការងារសារព័ត៌មាន និងព័ត៌មានកិច្ចការបរទេស។
រីឯខ្លួនវិញ អគ្គនាយករង VOV លោក Ngo Minh Hien បានថ្លែងអំណរគុណ ចំពោះការគាំទ្រ និងការរួមដំណើរយ៉ាងសកម្មរបស់ ស្ថានទូតទាំងពីរប្រចាំនៅវេណេ ហ្ស៊ុយអេឡា និងអាហ្សង់ទីន ដោយអះអាងថា ពេលវិលត្រឡប់មកមាតុប្រទេសវិញ ក្រុមការងារនឹងអនុវត្តន៍ភ្លាមៗនូវ ខ្លឹមសារនិងសំណើរជាក់លាក់ ដែលត្រូវបានលើកឡើងនៅក្នុងជំនួបធ្វើការ តាមនោះរួមចំណែកយ៉ាងសកម្មក្នុងការងារព័ត៌មានកិច្ចការបរទេសនិយាយរួម៕

ប្រតិកម្មទៅវិញ