វៀតណាមពិចារណាប្រកាសលែងមានជំងឺរាតត្បាតកូវីដ ១៩

Chia sẻ
(VOVWORLD) - រសួងសុខាភបាល ផ្អែកលើអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម កសាងផែនការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយចីរភាពដំណាក់កាល ២០២៣ - ២០២៥។
វៀតណាមពិចារណាប្រកាសលែងមានជំងឺរាតត្បាតកូវីដ ១៩ - ảnh 1វៀតណាមពិចារណាប្រកាសលែងមានជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VNA)

ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមទើបជូនដំណឹងអំពីអនុសាសន៍របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងស្ថានភាពថ្មី។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួងសុខាភិបាលសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាត្រៀមរៀបចំសំណុំឯកសារតាមច្បាប់បង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឆ្នាំ ២០០៧ ស្ដីពីផ្លាស់ប្ដូរការបែងចែកជំងឺពីជំងឺរាតត្បាតក្នុងក្រុម A ទៅជំងឺរាតត្បាតក្នុងក្រុម B ហើយប្រកាសលែងមានជំងឺរាតត្បាតចំពោះកូវីដ ១៩ ដើម្បីដាក់ជូនលោកនាយករដ្ឋមន្ត្រីពិចារណា និងសម្រេច។ ក្រសួងសុខាភបាល ផ្អែកលើអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម កសាងផែនការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយចីរភាពដំណាក់កាល ២០២៣ - ២០២៥។

មុននេះ នាថ្ងៃទី ៥ ឧសភា នាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសជាផ្លូវការថា ជំងឺរាតត្បាតកូវីដ ១៩ លែងជាគ្រាអាសន្នសុខាភិបាលសកល។ ក្រោយមក ក្រសួងសុខាភិបាលវៀតណាមបានកសាងផែនការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ក្នុងស្ថានភាពថ្មី សំដៅគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ