វៀតណាមផ្អាកការលើកលែងទិដ្ឋាភាពសម្រាប់ប្រទេសចំនួន៨ចាប់ពីថ្ងៃទី ១២មីនា

Chia sẻ
(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam និងបណ្ដាតំណាង បានសង្កត់ធ្ងន់ទៅលើដំណោះស្រាយគ្រប់គ្រងយ៉ាងដិតដល់អ្នកចូលមក វៀតណាម។ តាមនោះ អ្នកចូលវៀតណាមទាំងអស់ត្រូវតែចាប់បង្ខំឲ្យរាយ ការណ៍សុខភាព។ ប្រសិនបើរាយការណ៍ខុសការពិត នឹងត្រូវបានដាក់ ពិន័យយ៉ាងតឹងរឹងតាមច្បាប់វៀតណាម។
វៀតណាមផ្អាកការលើកលែងទិដ្ឋាភាពសម្រាប់ប្រទេសចំនួន៨ចាប់ពីថ្ងៃទី ១២មីនា  - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ គណៈកម្មការជាតិទទួលបន្ទុការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 (រូបថត៖ VGP)

        ចាប់ពីវេលាម៉ោង០ថ្ងៃទី១២មីនា វៀតណាមនឹងផ្អាកការលើកលែង ទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសចំនួន៨រួមមាន៖ ដាណឺម៉ាក ន័រវែស ហ្វាំងឡុង ស៊ុយអែត អង់គ្លេស បារាំង អាល្លឺម៉ង់និងអេស្ប៉ាញ់។ នោះគឺព័ត៌ មានពីកិច្ចប្រជុំគណៈកម្មការជាតិទទួលបន្ទុការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១មីនានៅរដ្ឋធានីហាណូយ។

        ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam និងបណ្ដាតំណាង បានសង្កត់ធ្ងន់ទៅលើដំណោះស្រាយគ្រប់គ្រងយ៉ាងដិតដល់អ្នកចូលមក វៀតណាម។ តាមនោះ អ្នកចូលវៀតណាមទាំងអស់ត្រូវតែចាប់បង្ខំឲ្យរាយ ការណ៍សុខភាព។ ប្រសិនបើរាយការណ៍ខុសការពិត នឹងត្រូវបានដាក់ ពិន័យយ៉ាងតឹងរឹងតាមច្បាប់វៀតណាម។

        ដើម្បីរាំងខ្ទប់ការឆ្លងជំងឺតាមផ្លូវអាកាសចរណ៍ អង្គប្រជុំបានឯកភាព កំណត់ថា អ្នកចូល វៀតណាមត្រូវពាក់ម៉ាស់ការពារនៅលើយន្តហោះនិង នៅអាកាសយានដ្ឋានវៀតណាម ហើយអាកាស យានដ្ឋានវៀតណាមនឹង ផ្ដល់ម៉ាស់ការពារដោយឥតគិតថ្លៃដល់អ្នកដំណើរ។ អាកាសយាដ្ឋានអន្តរ ជាតិនឹងបង្កើតតំបន់ដោយឡែកសម្រាប់ដំណើរឆ្លងកាត់ មិនលើកទឹក ចិត្តអ្នកដំណើរឆ្លងកាត់ចូលវៀត ណាមក្នុងរយៈពេលចាំជើងហោះហើរ។ ប្រសិនបើអ្នក ដំណើរជាប់សង្ស័យឆ្លងវីរុស នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទេ។ ចំណែក ឯករណីណាចង់ចូល គឺត្រូវរាយការណ៍សុខភាពដូចអ្នកដំណើរធម្មតា៕

ប្រតិកម្មទៅវិញ