ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Andzej Duda បានអញ្ជើញជួបចរចាជាមួយ ប្រធានរដ្ឋ លោក Tran Dai Quang ជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូល រួមវេទិកាសហគ្រាសវៀត ណាម-ប៉ូឡូញ និងបើកសម្ពោធការិយាល័យតំណាង អគ្គនាយកដ្ឋានវិនិយោគនិងពាណិជ្ជកម្មប៉ូឡូញ ព្រមទាំងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញផងដែរ។
នៅក្នុងជំនួបចរចាជាមួយប្រធានាធិបតីលោក Andzej Duda ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់អភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ ប៉ូឡូញ។
ភាគីទាំងពីរបានឯកភាពចែករំលែកបទពិសោធន៍និងបង្កើនកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពបង្កើតយន្តការសហការលើ វិស័យសេដ្ឋកិច្ច សំដៅធ្វើអាជីវកម្មនូវសក្កានុភាពរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីប៉ូឡូញលោក Andzej Duda បានអះអាងថា ប៉ូឡូញនឹងគាំទ្រ ការចុះហត្ថលេខាយ៉ាងឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA)។ វៀតណាមនិងប៉ូឡូញឯកភាព បង្កើនកិច្ចសហប្រតិបត្តិការនិងគាំទ្រ គ្នាទៅវិញទៅមកលើបណ្តាវេទិកាអន្តរជាតិនិងតំបន់។ ភាគីទាំងពីរសន្យាជម្រុញ ការគោរពច្បាប់អន្តរជាតិ គាំទ្រការរក្សាសន្តិភាព ស្ថិរភាព និងសង្កត់ធ្ងន់នូវសារៈ សំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធី ឲ្យសមស្របជាមួយច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕