វៀតណាម-ប៊ុលហ្គារីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារីកាល នាថ្ងៃទី ២៥  ខែកញ្ញា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានជួបជាមួយប្រធានាធិបតីប៊ុលហ្គារី Rumen Radev។ 
វៀតណាម-ប៊ុលហ្គារីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានាធិបតីប៊ុលហ្គារី Rumen Radev (រូបថត៖ VOV)

នៅទីនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតការបណ្តាក់ទុនរួមគ្នាលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ ជាពិសេសផ្នែកភស្តុភារ ការច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីជាដើម។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue សង្ឃឹមថា ប្រធានាធិបតី Rumen Radev រដ្ឋសភា និងរដ្ឋាភិបាលប៊ុលហ្គារីបន្តការយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការប្រកបដោយស្ថិរភាព និងសមាហរណកម្មនៅប៊ុលហ្គារី។

រីឯខ្លួនវិញ ប្រធានាធិបតីប៊ុលហ្គារីបានអះអាងនូវការគាំទ្រចំពោះគោលជំហរ និងទស្សនៈរបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើបញ្ហាសន្តិសុខក្នុងតំបន់ រួមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

នៅថ្ងៃដដែលនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៊ុលហ្គារី Nikolai Denkov។ ភាគីទាំងពីរបានបញ្ជាក់ ពីការប្តេជ្ញាចិត្តក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីក្នុងទិសដៅ ប្រកបដោយតុល្យភាព និងនិរន្តរភាព។ ភាគីទាំងពីរបានឯកភាពនឹងដឹកនាំកិច្ចប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ប៊ុលហ្គារី ក្នុងឆ្នាំ ២០២៣ ដើម្បីពិនិត្យ និងឯកភាពលើវិធានការជាក់ស្តែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំងពីរ។

វៀតណាម-ប៊ុលហ្គារីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 2ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបសន្ទនាជាមួយប្រធានាធិបតីប៊ុលហ្គារី Rumen Radev (រូបថត៖ VOV)

នាល្ងាចថ្ងៃដដែល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចូលរួមវេទិកាគោលនយោបាយ និងច្បាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង វៀតណាម និងប៊ុលហ្គារី។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “តាមរយៈការពិភាក្សា ថ្នាក់ដឹកនាំប៊ុលហ្គារីបានស្នើថា អាជីវកម្មនៃប្រទេសទាំងពីរគួរតែបង្កើតគំរូបណ្តាក់ទុនរួមគ្នាដើម្បីបណ្តាក់ទុនលើទីផ្សារគ្នាទៅវិញទៅមក ឬបណ្តាក់ទុនក្នុងទីផ្សារប្រទេសទីបី។ ជាមួយនឹងមុខតំណែងពិសេសប៊ុលហ្គារីអាចបណ្តាក់ទុននៅវៀតណាម ហើយដោយហេតុនេះ បណ្តាក់ទុនក្នុងទីផ្សារប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានប្រជាជនច្រើនជាង ៦៥០ លាននាក់ ហើយផ្ទុយមកវិញ ជាមួយនឹងទីតាំងភូមិសាស្ត្រដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប៊ុលហ្គារីនៅលើឆ្នេរសមុទ្រខ្មៅ អាជីវកម្មវៀតណាមអាចតភ្ជាប់ជាមួយអាជីវកម្មប៊ុលហ្គារីដើម្បីជ្រៀតចូលទីផ្សារអឺរ៉ុប និងប្រទេសតំបន់បាល់កង់។ នេះជាគំនិតដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានជួបគ្នាក្នុងជំនួបនោះ ដោយស្នើឲ្យធុរកិច្ចចូលរួមវេទិកាស្រាវជ្រាវ និងដាក់ពង្រាយទម្រង់នៃកិច្ចសហប្រតិបត្តិការនេះ”។

ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមជានិច្ចកាលខិតខំបង្កើតបរិយាកាសវិនិយោគអាជីវកម្មអំណោយផលបំផុតសម្រាប់អាជីវកម្មទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ