គម្រោងវាយោអគ្គីសនីនិងថាមពលពន្លឺព្រះអាទិត្យនៅឃុំ Loi Hai និង Bac Phong ត្រូវបានអនុវត្តន៍យ៉ាងឆាប់រហ័ស អាស្រ័យដោយមានការគាំទ្រដ៏ធំធេងរបស់ខេត្ត Ninh Thuan។
(រូបថត៖ Minh Hung/VNA) |
នេះគឺជាសកម្មភាពមួយក្នុង ចំណោមសកម្មភាពដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលសកលស្តីពីការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) នៅថ្ងៃទី ១៩-១០ ខែកញ្ញាខាងមុខ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រួមជាមួយនឹងព្រឹត្តិការណ៍ជាន់ខ្ពស់ផ្សេងទៀត ដើម្បីជំរុញការសន្យាអន្តរជាតិយ៉ាងខ្លាំងក្លាថែមទៀត សំដៅពន្លឿនវឌ្ឍនភាពសម្រេច បានគោលដៅ SDG នានា។
របាយការណ៍ត្រួតពិនិត្យជាតិដោយស្ម័គ្រចិត្តលើកទី២ (VNR) របស់វៀតណាម បានវាយតម្លៃពីវឌ្ឍនភាពក្នុងការអនុវត្ត SDG កំណត់ការលំបាក និងបញ្ហាប្រឈម ក៏ដូចជាអាទិភាពគោលនយោបាយដើម្បីកែលម្អវឌ្ឍនភាព SDG។ VNR ដើរតួនាទីដ៏ សំខាន់ក្នុងការផ្ដល់ព័ត៌មានដល់កិច្ចសន្ទនាស្តីពីគោលនយោបាយអាទិភាពនិងដំណើរការផ្លាស់ប្តូរ ដែលបន្ទាប់មកប្រែក្លាយទៅជាការសន្យា គំនិតផ្តួចផ្តើម និងសកម្មភាព ថ្នាក់ជាតិ ដើម្បីពន្លឿនវឌ្ឍនភាពសម្រេចបាន SDG៕