វៀតណាមប្រឆាំង​ជំទាស់នឹងសមយុទ្ធបាញ់គ្រាប់ពិតរបស់តៃវ៉ាន់នៅកោះ Ba Binh

Chia sẻ
(VOVWORLD) - វៀតណាមប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់ និងស្នើឱ្យតៃវ៉ាន់(ចិន) បោះបង់ចោលសកម្មភាពខុសច្បាប់ខាងលើ ហើយកុំឱ្យមានការបំពានដដែលៗទៀត។
វៀតណាមប្រឆាំង​ជំទាស់នឹងសមយុទ្ធបាញ់គ្រាប់ពិតរបស់តៃវ៉ាន់នៅកោះ Ba Binh - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang៕ (រូបថត៖ ក្រសួងការបរទេស)

នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ ក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់វៀតណាមចំពោះការប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់តៃវ៉ាន់(ចិន)នៅកោះ Ba Binh ក្នុងទីប្រជុំកោះ Truong Sa របស់វៀតណាម កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ ដូចដែលបានបញ្ជាក់ម្តងហើយម្តងទៀត ការដែលតៃវ៉ាន់(ចិន)ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅដែនទឹកជុំវិញកោះ Ba Binh នៃប្រជុំកោះ Truong Sa របស់វៀតណាម គឺជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់វៀតណាមចំពោះទីប្រជុំកោះទាំងនេះ; គំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសន្តិសុខនាវាចរណ៍; បង្កភាពតានតឹង និងធ្វើឲ្យស្ថានការណ៍នៅសមុទ្រខាងកើតកាន់តែស្មុគស្មាញ។ វៀតណាមប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់ និងស្នើឱ្យតៃវ៉ាន់(ចិន) បោះបង់ចោលសកម្មភាពខុសច្បាប់ខាងលើ ហើយកុំឱ្យមានការបំពានដដែលៗទៀត៕

ប្រតិកម្មទៅវិញ