វៀតណាម-បារាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

Chia sẻ
(VOVWORLD) - ក្នុងបរិបទនៃជំងឺរាតត្បាតបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសបារាំង បន្តផ្តល់ជំនួយជាវ៉ាក់សាំង ផ្ទេរបន្តវ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់វៀតណាម និងសហការក្នុងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនិងថ្នាំដើម្បីព្យាបាលជំងឺកូវីដ -១៩។ 
វៀតណាម-បារាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន - ảnh 1នាយករដ្ឋមន្រ្តី លោក Pham Minh Chinh អញ្ជើញទទួលជួបលោក Nicolas Warnery ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំនៅវៀតណាម (រូបថត៖ TTXVN)

នៅក្នុងជំនួបទទួលជួបជាមួយលោក Nicolas Warnery ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំនៅវៀតណាម នារសៀលថ្ងៃទី ២២ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនបារាំងដែលបានជួយឧបត្ថម្ភវ៉ាក់សាំងបង្ការជំងឺជំងឺកូវីដ ១៩ និងឧបករណ៍វេជ្ជសាស្ត្រសម្រាប់ប្រទេសវៀតណាម។ ក្នុងបរិបទនៃជំងឺរាតត្បាតបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសបារាំង បន្តផ្តល់ជំនួយជាវ៉ាក់សាំង ផ្ទេរបន្តវ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់វៀតណាម និងសហការក្នុងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនិងថ្នាំដើម្បីព្យាបាលជំងឺកូវីដ -១៩។ រួមជាមួយនោះ ជំរុញអង្គភាពអាជីវកម្មនិងអង្គការនានារបស់បារាំងផ្តល់ជំនួយឧបករណ៍វេជ្ជសាស្ត្រមួយចំនួនសម្រាប់វៀតណាម រួមចំណែកជួយវៀតណាមលើកកំពស់សមត្ថភាពប្រព័ន្ធសុខាភិបាលនិងអភិវឌ្ឍន៍ឧស្សាហកម្មឱសថផងដែរ។

នៅក្នុងជំនួបនេះដែរ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីបារាំងបន្តគាំទ្រនិងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ផលិតផលគ្រឿងសមុទ្រនិងផលិតផលកសិកម្មរបស់វៀតណាមដើម្បីចូលទីផ្សាររបស់សហគមន៍អឺរ៉ុបនិងសហភាពអឺរ៉ុប (EU) ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់សហគមន៍ជនជាតិវៀតណាមនៅបារាំងធ្វើអាជីវកម្មសិក្សារៀនសូត្រនិងរស់នៅ។

ចំណែកឯកអគ្គរដ្ឋទូត Nicolas Warnery បានបញ្ជាក់ថា សហគ្រាសបារាំងធំៗ ជាច្រើនមានបំណងចង់ចូលរួមវិនិយោគក្នុងគម្រោងនានានៅវៀតណាម ជាពិសេសលើវិស័យអាកាសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាខ្ពស់។ ទាក់ទងនឹងពាណិជ្ជកម្ម លោកឯកអគ្គរដ្ឋទូតបាននិយាយថា លោកនឹងសម្របសម្រួលជាមួយអាជ្ញាធរបារាំងដើម្បីបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារពាណិជ្ជកម្មនិងវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVFTA) ក្នុងពេលឆាប់ៗនេះ ដោយត្រៀមខ្លួនដើម្បីស្វែងរកលទ្ធភាពណាមួយនៃការផ្តល់វ៉ាក់សាំងបន្ថែមសម្រាប់វៀតណាមនាពេលខាងមុខនេះ រួមទាំងជំរុញគណៈកម្មការអឺរ៉ុបដកការព្រមានកាតលឿងចំពោះគ្រឿងសមុទ្រវៀត ណាមក្នុងពេលឆាប់ៗនេះ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា បារាំងមានបំណងចង់រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ