វៀតណាមបន្តសកម្មភាពបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ Covid - 19 |
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត Covid – 19 នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ក្រុមការងារនៃក្រសួងសុខាភិបាលបានធ្វើការជាមួយក្រុមការងារការ ពារនិងទប់ទល់ជាមួយជំងឺរាតត្បាត Covid - 19 នៅស្រុក Binh Xuyen ខេត្ត Vinh Phuc ដើម្បីណែនាំនិង ជួយឧបត្ថម្ភតំបន់ដាក់ដាច់ដោយ ឡែក នៅឃុំ Son Loi និងឃុំមានអ្នកឆ្លង Covid-19 ផងដែរ។
ក្នុងពេលជាមួយគ្នានោះ នៅខេត្ត Quang Ninh ការងារបង្ការនិងទប់ ទល់ជាមួយជំងឺ Covid-19 ត្រូវបានអនុវត្តយ៉ាងសកម្ម។ នៅក្នុងបណ្តារូងក្រោមដី ការលើកកម្ពស់មនសិការក៏ដូចជាការរក្សាសុខភាពសម្រាប់កម្មករ ក៏ត្រូវបានយកចិត្តទុកដាក់ជាពិសេសផងដែរ៕