គិតត្រឹមម៉ោង៦ ដល់ម៉ោង ១២ ថ្ងៃទី១៧ ខែឧសភា វៀតណាមរកឃើញអ្នកជំងឺឆ្លងថ្មី កូវីដ១៩ ចំនួន ៣០ ករណីទៀត ក្នុងនោះមានករណីនាំចូលចំនួន២ករណី ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ បន្ទាប់ពីចូលមកប្រទេស។ ករណីឆ្លងក្នុងស្រុកចំនួន ២៨នាក់ ត្រូវ បានរកឃើញនៅខេត្ត Bac Giang(១៤), Dien Bien(៧), Ha Nam(៥), Lang Son(២)។
រហូតដល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន ២,៦៦៨/៤២៤២នាក់ និងករណីស្លាប់ចំនួន ៣៧ នាក់៕