វៀតណាមបន្តផ្ញើរកំណត់ទូតប្រឆាំងជំទាស់ទង្វើរបស់ចិននៅសមុទ្រខាងកើតដល់អគ្គលេខាធិការ អ.ស.ប.

Chia sẻ
(VOVworld) – នាថ្ងៃទី ៦ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅ អ.ស.ប. លោក Le Hoai Trung បន្តផ្ញើរកំណត់ទូត
ដល់អគ្គលេខាធិការ អ.ស.ប.  Ban Ki-Moon។

វៀតណាមបន្តផ្ញើរកំណត់ទូតប្រឆាំងជំទាស់ទង្វើរបស់ចិននៅសមុទ្រខាងកើតដល់អគ្គលេខាធិការ អ.ស.ប. - ảnh 1
វៀតណាមបន្តផ្ញើរកំណត់ទូតប្រឆាំងជំទាស់ទង្វើរបស់ចិននៅសមុទ្រខាងកើតដល់អគ្គលេខាធិការ អ.ស.ប. (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ៦ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប. លោក
Le Hoai Trung បន្តផ្ញើរកំណត់ទូតដល់អគ្គលេខាធិការ អ.ស.ប.  Ban Ki-Moon។ ក្នុង កំណត់ទូតពោលខាងលើ ក្រសួងការបរទេសវៀតណាមបន្តអះអាងថា៖ ដោយមាន
ការដាក់​ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់រួមជាមួយបណ្ដានាវារការពារ
ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ចិនបាន រំលោភដ៏ធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាមតាម
អនុសញ្ញា នៃ អ.ស.ប. អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ វៀតណាមក៏
បានខំប្រឹងប្រែង ជួបចរចារជាមួយចិន។ ប៉ុន្តែ ភាគីចិនមិនត្រឹមតែឆ្លើយតបនឹង
សំណើរសុឆ័ន្ទៈនោះ ទេថែមទាំងផ្លាស់ប្តូរទីកន្លែងនៃស្ថានីយ៍ខួងនិងបណ្ដានាវា
ទៅទីកន្លែងថ្មីមួយដែលនៅចំណុះតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត
សមុទ្ររបស់វៀតណាមទៀតផង។ កំណត់ទូតពោលខាងលើបានរំលើកឡើង
វិញសំណើរដ៏ត្រឹមត្រូវរបស់វៀតណាមដែលប្តេជ្ញាទាមទាឲ្យភាគីចិនគោរពរច្បាប់
អន្តរជាតិបញ្ឈប់ភ្លាមមួយរំពិចសកម្មភាពរំលោភលើអធិបតេយ្យភាពនិងសិទ្ធិ
យុត្តាធិការរបស់វៀតណាមហើយចិនត្រូវដកស្ថានីយ៍ខួង Haiyang Shiyou 981 និងនាវាគ្រប់ប្រភេទចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម៕

ប្រតិកម្មទៅវិញ