វៀតណាមបន្តនាំមុខអំពីបរិមាណភ្ញៀវទេសចរណ៍មកដល់កម្ពុជា

Chia sẻ
(VOV)_នាថ្ងៃទី ៨ឧសភា រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោកថោងខុន ​បានអោយដឹងថា៖​ក្នុងរយៈពេល៣ខែកន្លងទៅ វៀតណាមបន្តនាំមុខ​
វៀតណាមបន្តនាំមុខអំពីបរិមាណភ្ញៀវទេសចរណ៍មកដល់កម្ពុជា - ảnh 1
វៀតណាមបន្តនាំមុខអំពីបរិមាណភ្ញៀវទេសចរណ៍មកដល់កម្ពុជា(TTXVN)
(VOV)_នាថ្ងៃទី ៨ឧសភា រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោកថោងខុន ​បាន
អោយដឹងថា៖​ក្នុងរយៈពេល៣ខែកន្លងទៅ វៀតណាមបន្តនាំមុខ​អំពីបរិមាណភ្ញៀវ ទេសចរណ៍មកដល់កម្ពុជា ដោយមានមនុស្សចំនួន១៩០ពាន់នាក់ កើន៤,២% បើ
ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ថ្លែងមតិនៅក្នុងសិក្ខាសាលាពន្លឿន ពាណិជ្ជកម្ម វិនិយោគវៀតណាម-កម្ពុជា ​ដែល​បានរៀបចំឡើងនៅទីក្រុងភ្នំពេញ 
(កម្ពុជា) ​ រដ្ឋមន្ត្រី​ថោងខុន បានអោយដឹង​ថា​៖ ​ឆ្នាំ​២០១៣ វៀតណាមជាប្រទេស ជួរមុខអំពីបរិមាណភ្ញៀវទេសចរណ៍​មកដល់កម្ពុជា ដោយមានមនុស្សចំនួន ៨៥០ 
ពាន់នាក់។ ឆ្នាំ២០១៣​ ប្រទេសកម្ពុជាបានមានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន
 ៤,២លាននាក់មក​ទស្សនា នាំមកចំណូល២,៥ពាន់លានដុល្លារអាមេរិក បង្កើត
ការងារផ្ទាល់​ចំនួន៤០ម៉ឺន និងការងារប្រយោលរាប់ពាន់ទៀតសំរាប់ពលករកម្ពុជា៕

ប្រតិកម្មទៅវិញ