វៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥

Chia sẻ
(VOVWORLD) - កិច្ចប្រជុំទាំងនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១ ដឹកនាំដោយព្រុយណេដែលជាប្រធានអាស៊ាននៅឆ្នាំ ២០២១។
វៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ - ảnh 1រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៤ (រូបថត៖ ក្រសួងការបរទេស)

នៅព្រឹកថ្ងៃទី ២ ខែសីហា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥៤ (AMM-54) បានបើកដំណើរការតាមប្រព័ន្ធអ៊ីនធឺណែត ជាកិច្ចចាប់ផ្តើមសម្រាប់កិច្ចប្រជុំជាង ២០ នៃថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននិងកិច្ចប្រជុំរវាងអាស៊ាននិងដៃគូក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានបូក ១, អាស៊ានបូក ៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។ កិច្ចប្រជុំទាំងនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១ ដឹកនាំដោយព្រុយណេដែលជាប្រធានអាស៊ាននៅឆ្នាំ ២០២១។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំទាំងនេះ។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចែករំលែកនូវអត្ថន័យសំខាន់របស់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដោយស្នើឲ្យអាស៊ានឆ្លៀតយកផលប្រ យោជន៍ល្អពីឱកាសសហប្រតិបត្តិការជាមួយដៃគូ ជាពិសេសក្នុងការទិញនិងដឹកជញ្ជូនទំនិញ និងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង។ រដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមបន្តចូលរួមយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវក្នុងដំណើរការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។ ទន្ទឹមជាមួយគ្នានោះ ថ្លែងអំណរគុណចំពោះការគាំទ្រលើគំនិតផ្តួចផ្តើមរៀបចំវេទិកាកិច្ចសហប្រតិបត្តិការអនុតំបន់នៅចុងឆ្នាំនេះ។

វៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ - ảnh 2រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son អញ្ជើញថ្លែងមតិតាមប្រព័ន្ធវីដេអូ ចេញផ្សាយពីទីក្រុងហាណូយ (រូបថត៖ TTXVN)

ធ្វើការពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ រដ្ឋមន្ត្រីលោក Bui Thanh Son បានចែក រំលែកការព្រួយបារម្ភអំពីការវិវត្តដ៏ស្មុគស្មាញនៅចំណុចក្តៅគគុកក្នុងតំបន់ ដូចជាឧបទ្វីបកូរ៉េ សមុទ្រខាងកើតនិងរួមជាមួយបញ្ហាប្រឈមផ្នែកសន្តិសុខដែលមិនមែនជាប្រពៃណី ដូចជាសន្តិសុខតាមអ៊ីនធឺរណែត ការប្រែប្រួលអាកាសធាតុ ការកើនឡើងនីវូរទឹកសមុទ្រ ការរិចរិលបរិស្ថានសមុទ្រ ព្រមទាំងបញ្ជាក់ថា សន្តិភាពសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើតគឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់។ ប្រមុខគណៈប្រតិភូវៀតណាមបានស្នើឲ្យអាស៊ានរក្សាគោលជំហរគោលការណ៍របស់ខ្លួននិងគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។

នៅរសៀលថ្ងៃទី ២ ខែសីហា រដ្ឋមន្រ្តីការបរទេសអាស៊ានបានចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សា សហគមន៍នយោបាយសន្តិសុខអាស៊ាន (APSC); ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាននិងគណៈ កម្មាធិការតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) និងកិច្ចសន្ទនាជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR) ផងដែរ៕

ប្រតិកម្មទៅវិញ