ឯកអគ្គរដ្ឋទូត Nguyen Hai Bang ថ្លែងមតិក្នុងពិធី |
ការសហប្រជាជាតិ។ ចូលរួមក្នុងកិច្ចប្រជុណនេះ គណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់វៀតណាមប្រចាំនៅថៃ លោក Nguyen Hai Bang។
អញ្ជើញថ្លែងមតិនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang មានប្រសាសន៍ថា ដើម្បីប្រគល់សិទ្ធិអំណាចនិងភាពស្មើគ្នា បណ្តាប្រទេសចាំបាច់ត្រូវធ្វើកំណែទម្រង់គោលនយោបាយនិងសេវាកម្មសាធារណៈ ដោយលើកទឹកចិត្តឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈចូលរួមក្នុងដំណើរការបង្កើតគោលនយោបាយ ដោយពិចារណាលើកត្តា យេនឌ័រ។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់គុណភាពនិងពង្រីកប្រព័ន្ធអប់រំវគ្គ បណ្តុះបណ្តាលនិងឱកាសការងារ ដោយធានាថា ប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានការសិក្សាអប់រំក្នុងតម្លៃសមរម្យ។ ម្យ៉ាងវិញទៀត លើកកំពស់សុខុមាលភាពសង្គមនិងការធានារ៉ាប់រងសង្គមក៏ដូចជាសេវាសុខាភិបាលជាដើម។
ពីសំណាក់ភាគីវៀតណាម លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានសង្កត់ធ្ងន់ថា: វៀតណាមតែងតែម្ចាស់ការ និងអនុវត្តយ៉ាងសកម្មនូវរបៀបវារៈឆ្នាំ ២០៣០ ជាពិសេស តាមរយៈការរួមបញ្ចូលរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ទៅក្នុងបណ្តាកម្មវិធីនិងផែនការសកម្មភាពជាតិ។ វៀតណាមប្តេជ្ញាបន្តជំរុញការអភិវឌ្ឍ ន៍ប្រកបដោយចីរភាពនៅលើពិភពលោកនិយាយរួមនិងជាពិសេសនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិកនិយាយដោយឡែកផងដែរ៕