វៀតណាមប្តេជ្ញាបន្តចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវក្នុងបណ្តាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគី

Chia sẻ
(VOVWORLD) - នៅក្នុងសារនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត AIPA ឆ្នាំនេះ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគម ន៍អាស៊ានឆ្នាំ ២០២៥”។ 
វៀតណាមប្តេជ្ញាបន្តចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវក្នុងបណ្តាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (កាសែតប្រជាជន)

មហាសន្និបាតអន្តរសភា នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤២  (AIPA-42) ដែលមានប្រធានបទ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ ២០២៥” បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី ២៣ ខែសីហា តាមប្រព័ន្ធវីដេអូ។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញផ្ញើសារអបអរសាទរជូនចំពោះមហាសន្និបាត AIPA-42 ផងដែរ។

នៅក្នុងសារនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត AIPA ឆ្នាំនេះ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ ២០២៥”។ នេះគឺជាប្រធានបទសំខាន់ដែលបង្ហាញពីតម្រូវការជាក់ស្តែងនៅក្នុងកិច្ចសហប្រតិបត្តិការសភាអាស៊ាន លើកកម្ពស់តួនាទីរបស់បណ្តាញនីតិបញ្ញត្តិ រួមជាមួយបណ្តាញនីតិប្រតិបត្តិក្នុងការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ការកសាងសេដ្ឋកិច្ចឌីជីថល បង្រួញគម្លាតឌីជីថលនិងវិសមភាពឌីជីថល ឆ្ពោះទៅរកបច្ចេកទេសលើបរិយាប័ន្នឌីជីថលនៅក្នុង សហគមន៍អាស៊ាន។

វៀតណាមប្តេជ្ញាបន្តចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវក្នុងបណ្តាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី ទាំងផ្នែកនីតិប្រតិបត្តិនិងនីតិប្បញ្ញត្តិ។ វៀតណាមនឹងបន្តរួមចំណែកយ៉ាងល្អបំផុតដល់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរបស់ AIPA ដើម្បីការរីកចម្រើននិងភាពយូរអង្វែងរបស់ សហគមន៍អាស៊ាន ដែលជាដំបូលរួមរបស់ប្រជាជនជាង ៦៥០ លាននាក់នៃជនជាតិទាំងអស់នៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ