វៀតណាមប្ដេជ្ញាចិត្តកំចាត់ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស corona ថ្មី

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៩ខែមករា លោក Tran Quoc Vuong សមាជិក អចិន្រ្តៃយ៍នៃ គណៈលេខាមជ្ឈឹម បានចុះហត្ថលេខាលើលិខិតបទដ្ឋានផ្ញើរទៅកាន់ខេត្ត ក្រុងនានាទូទាំងប្រទេសអំពីការងារបង្ការនិងកំចាត់នឹងជំងឺរលាកសួតបង្ក ឡើងដោយវីរុស corona ថ្មី។
វៀតណាមប្ដេជ្ញាចិត្តកំចាត់ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស corona ថ្មី - ảnh 1ការត្រួតពិនិត្យសីតុណ្ហភាពរបស់អ្នកឆ្លងច្រកទ្វារព្រំដែន Mong Cai ខេត្ត Quang Ninh (រូបថត៖ VOV) 

លិខិតបទដ្ឋាននេះបានលើកច្បាស់ថា៖ នេះជាជំងឺអាសន្នរោគថ្មី គ្រោះថ្នាក់ ហើយមានលទ្ធភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ នាបច្ចុប្បន្នមិនទាន់ មានវ៉ាក់សាំងនិងឱសថព្យាបាលជាក់លាក់នៅឡើយទេ។ ដើម្បីបង្ការនិងកំចាត់ជំងឺអាសន្នរោគដោយម្ចាស់ការ គណៈកម្មាធិការគ្រប់ជាន់ថ្នាក់ អង្គការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិនិងសមូហភាពមហាជន ត្រូវការ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការងារបង្ការទប់ស្កាត់ ប្ដេជ្ញាចិត្តកំចាត់ មិនទុក អោយជំងឺអាសន្នរោគឆ្លងរាលដាល ព្រមទាំងធានាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជីវភាពរស់នៅរបស់ប្រជាជន ហើយ រៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យផងដែរ។ ទន្ទឹមនឹងនោះ ត្រូវការត្រៀមរៀបចំអោយបានគ្រប់គ្រាន់នូវមូលដ្ឋានហេដ្ឋា រចនាសម្ព័ន្ធសម្រាប់ការបង្ការទប់ស្កាត់ និងព្យាបាលអ្នកជំងឺដោយដាក់ដាច់ដោយឡែក ពីគេ ត្រៀមរៀបចំអោយបានគ្រប់គ្រាន់នូវឧបករណ៍ ថ្នាំឱសថ សម្លៀក បំពាក់ការពារសម្រាប់ប្រជាជន ក៏ដូចជាធានាថវិកានិងធនធានមនុស្ស សម្រាប់ការងារបង្ការទប់ទល់នឹងជំងឺអាសន្នរោគនៅហ្នឹងកន្លែងផងដែរ។

        ក្នុងករណីចាំបាច់ ត្រូវតែបញ្ឈប់ជាបណ្ដោះអាសន្ននូវសកម្មភាព ប្រមូលផ្ដុំមនុស្ស ពិធីបុណ្យ សន្និសីទ និងសិក្ខាសាលា។

        នាថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានផ្ញើរ លិខិតបទដ្ឋានទៅកាន់គណៈកម្មាធិការប្រជាជនក្រោមឱវាទមជ្ឈឹម ដោយ សំណូមពរអោយសហគ្រាសទេសចរណ៍អន្តរជាតិព្យួរការរៀបចំទួរទេស ចរណ៍ទៅកាន់ខេត្តក្រុងនានាដែលកំពុងមានជំងឺ មានអ្នកឆ្លងជំងឺ ក៏ដូចជា មិនទទួលភ្ញៀវទេសចរមកពីតំបន់មានជំងឺនៃប្រទេសចិនចូលក្នុងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ