វៀតណាមបញ្ជូនកងទ័ពចំនួន ២៤ នាក់បន្ថែមទៀតទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង

Chia sẻ
(VOVWORLD) - យុទ្ធជនវៀតណាម ដែលបានធ្វើដំណើរទៅបំពេញបេសកកម្មសម្រាប់ដំណាក់កាលទី ២ នេះ បានប្តេជ្ញាថានឹងបំពេញភារកិច្ចយ៉ាងល្អប្រសើរ ហើយនិងវិលត្រឡប់មកប្រទេសវិញប្រកប ដោយសុវត្ថិភាព។
វៀតណាមបញ្ជូនកងទ័ពចំនួន ២៤ នាក់បន្ថែមទៀតទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង - ảnh 1វៀតណាមបញ្ជូនកងទ័ពចំនួន ២៤ នាក់បន្ថែមទៀតទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង (រូបថត៖ laodong.vn)

នាព្រឹកថ្ងៃទី ២១ ខែមេសានៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ មានយុទ្ធជនចំនួន ២៤ នាក់មកពីកងពេទ្យកម្រិត ២ លេខ ៣ បានធ្វើដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ(ដំណាក់កាលទី ២) នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ មុនពេលឡើងជិះយន្តហោះដឹកជញ្ជូនយោធាប្រភេទ Boeing C-17 របស់កងទ័ពអាកាសអូស្ត្រាលីដើម្បីទៅបំពេញបេសកកម្មនោះ កងទ័ពចំនួន ២៤ នាក់បានឆ្លងកាត់វគ្គហ្វឺកហ្វឹនជំនាញ និងចាក់វាក់សាំងបង្ការកូវីដ ១៩។

ទោះបីជាដំណើរការហ្វឺកហ្វឹនជួបប្រទះការលំបាកជាច្រើន ដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែយុទ្ធជនវៀតណាម ដែលបានធ្វើដំណើរទៅបំពេញបេសកកម្មសម្រាប់ដំណាក់កាលទី ២ នេះ បានប្តេជ្ញាថានឹងបំពេញភារកិច្ចយ៉ាងល្អប្រសើរ ហើយនិងវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាពផងដែរ៕

ប្រតិកម្មទៅវិញ