វៀតណាមបញ្ជាក់ឡើងវិញនូវគោលនយោបាយខ្ជាប់ខ្ជួនក្នុងការរំសាយសព្វាវុធនិងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

Chia sẻ
(VOVWORLD) -  សម័យប្រជុំលើកនេះ បានផ្តោតលើការពិភាក្សាលើបញ្ហាសំខាន់ពីរគឺបញ្ហាអាវុធនុយក្លេអ៊ែរ និងបញ្ហាអវកាសទាក់ទងនឹងការរំសាយសព្វាវុធ។
វៀតណាមបញ្ជាក់ឡើងវិញនូវគោលនយោបាយខ្ជាប់ខ្ជួនក្នុងការរំសាយសព្វាវុធនិងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ - ảnh 1ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Tra អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការរំសាយសព្វាវុធរបស់អង្គការសហប្រជាជាតិ (UNDC) កំពុងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយគ្រោងនឹងបន្តរហូតដល់ថ្ងៃទី ២២ ខែមេសា។ សម័យប្រជុំលើកនេះ បានផ្តោតលើការពិភាក្សាលើបញ្ហាសំខាន់ពីរគឺបញ្ហាអាវុធនុយក្លេអ៊ែរ និងបញ្ហាអវកាសទាក់ទងនឹងការរំសាយសព្វាវុធ។

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Tra អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងនូវគោលជំហរយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងក្នុងការរំសាយសព្វាវុធនិងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ព្រមទាំងបានជូនព័ត៌មានចំពោះការដែលវៀតណាមបានសម្រេចភារកិច្ចដែលបានកំណត់ក្នុងមាត្រា ២ នៃសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) បន្ទាប់ពីសន្ធិសញ្ញានេះចូលជាធរមានជាផ្លូវការ។

ទាក់ទងនឹងការប្រើប្រាស់លំហអវកាស លោកស្រីឯកអគ្គរដ្ឋទូតបានស្វាគមន៍ចំពោះការអនុម័តលើសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយបង្កើតក្រុមការងារបើកចំហរ ដើម្បីពិភាក្សាអំពីការគំរាមកំហែងដែលបង្កឡើងដោយសកម្មភាពដែលធ្វើឡើងក្នុងលំហអវកាស ពីនោះ ដាក់ចេញអនុសាសន៍លើបទដ្ឋាន ច្បាប់និងគោលការណ៍នៃអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវរបស់ប្រទេសនានា ក្នុងការប្រើប្រាស់លំហរចក្រវាឡ៕

ប្រតិកម្មទៅវិញ