វៀតណាមបញ្ជាក់ពីការសន្យាក្នុងការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយ ការទទួលខុសត្រូវនូវអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី

Chia sẻ

(VOVWORLD) - គណៈប្រតិភូវៀតណាមបានស្នើហើយអំពាវនាវឱ្យសកម្មភាពរបស់ OPCW គោរពយ៉ាងម៉ឺងម៉ាត់នូវមុខងារ ភារកិច្ចដែលបានបញ្ជាក់នៅក្នុងអនុសញ្ញា CWC; ពង្រឹងកិច្ចសហប្រតិបត្តិការ និងការសន្ទនាដើម្បីដោះស្រាយភាពខុសគ្នា; ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានាក្នុងការអភិវឌ្ឍឧស្សាហកម្មគីមីប្រកបដោយសុវត្ថិភាព និងសន្តិសុខ ដើម្បីគោលដៅសន្តិភាព។

វៀតណាមបញ្ជាក់ពីការសន្យាក្នុងការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយ ការទទួលខុសត្រូវនូវអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី - ảnh 1ទិដ្ឋភាពនៃសន្និសីទត្រួតពិនិត្យរយៈពេលប្រាំឆ្នាំ (RC-៥) លើកទី ៥ ស្តីពីការអនុវត្តអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី(CWC)។ (រូបថត៖ VNA)

នៅសន្និសីទត្រួតពិនិត្យលើកទី ៥ ដែលប្រព្រឹត្តទៅនៅទីក្រុងឡាអេ (ហូឡង់) ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់លោក Pham Viet Anh តំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការហាមឃាត់អាវុធគីមី (OPCW) បានបញ្ជាក់នូវការសន្យារបស់វៀតណាមក្នុងការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយការទទួលខុសត្រូវអនុសញ្ញាហាមឃាត់អាវុធគីមី (CWC)។

ថ្លែងក្នុងសន្និសីទ លោកឯកអគ្គរដ្ឋទូតបានអះអាងជាថ្មីនូវគោលជំហរដ៏ឥតងាករេរបស់វៀត ណាមដែលគាំទ្រចំពោះការមិនរីកសាយភាយ និងការរំសាយយ៉ាងពេញលេញ និង អាចផ្ទៀងផ្ទាត់បាននូវអាវុធប្រល័យលោក រួមទាំងអាវុធគីមី; ថ្កោលទោសរាល់ការប្រើ ប្រាស់អាវុធគីមី មិនថាដោយនរណា នៅទីកន្លែងណា នៅក្រោមកាលៈទេសៈណា និងដោយហេតុផលណា។ វៀតណាមអះអាងពីការសន្យាក្នុងការអនុវត្ត CWC យ៉ាងពេញលេញនិងប្រកបដោយការទទួលខុសត្រូវ។
គណៈប្រតិភូវៀតណាមបានស្នើហើយអំពាវនាវឱ្យសកម្មភាពរបស់ OPCW គោរពយ៉ាងម៉ឺងម៉ាត់នូវមុខងារ ភារកិច្ចដែលបានបញ្ជាក់នៅក្នុងអនុសញ្ញា CWC; ពង្រឹងកិច្ចសហប្រតិបត្តិការ និងការសន្ទនាដើម្បីដោះស្រាយភាពខុសគ្នា; ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានាក្នុងការអភិវឌ្ឍឧស្សាហកម្មគីមីប្រកបដោយសុវត្ថិភាព និងសន្តិសុខ ដើម្បីគោលដៅសន្តិភាព។
គួរជម្រាបបន្ថែមថា អនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមីត្រូវបានចុះហត្ថលេខា នៅឆ្នាំ ១៩៩៣ ហើយចូលជាធរមាននៅឆ្នាំ ១៩៩៧។ វៀតណាមបានចុះហត្ថលេខា ចូលរួមអនុសញ្ញានេះនៅថ្ងៃដំបូងពោលគឺថ្ងៃទី ១៤ ខែមករាឆ្នាំ ១៩៩៣៕

ប្រតិកម្មទៅវិញ