ពិធីបិទសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (រូបថត៖ VOV) |
នៅទីនេះ កិច្ចប្រជុំបានអនុម័តអនុសាសន៍ចំនួន ៦ និងសេចក្តីសម្រេចចំនួន ២ ដែលក្នុងនោះស្នើឲ្យលេខាធិការដ្ឋាន ESCAP បន្តអនុវត្តការស្រាវជ្រាវ គាំទ្រការកសាងសមត្ថភាព និងលើកកម្ពស់កិច្ចសន្ទនា និងការចែករំលែកព័ត៌មាន បទពិសោធន៍សម្រាប់បណ្តាប្រទេសក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ បង្កើតលក្ខខណ្ឌសម្រាប់យន្តការសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ ដើម្បីជួយបង្រួមគម្លាតនៃប្រភពមូលនិធិជាដើម។
នេះជាលើកទី៣ហើយ ដែលវៀតណាមបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃសន្និសីទធំៗក្នុងក្របខ័ណ្ឌ ESCAP ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ដោយបានអះអាងនូវតួនាទី និងការរួមចំណែករបស់វៀតណាមចំពោះវេទិកាតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើបញ្ហាសេដ្ឋកិច្ច-សង្គម។ ESCAP គឺជាអង្គការអន្តរជាតិដ៏ធំបំផុតរបស់តំបន់ ដែលមានសមាជិកផ្លូវការចំនួន ៥៣ ដែលមានទំនួលខុសត្រូវក្នុងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជំរុញការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕