សារព័ត៌មានអារ៉ាប់ចុះផ្សាយពីការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម។ |
កាសែតនិងទីភ្នាក់ងារសារព័ត៌មានជាច្រើននៅតំបន់មជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិក កាលពីថ្ងៃទី៦ មេសា បានចុះផ្សាយព័ត៌មានស្ដីពីការដែលរដ្ឋសភាវៀតណាមបោះ ឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងនោះមានលោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Pham Minh Chinh។ កាសែតអេឡិចត្រូនិកជាច្រើន ដូចជា Albayan Lifeintunisia និង Afrigatenews បានអះអាងថា ជាមួយការបោះ ឆ្នោតរដ្ឋាភិបាលថ្មីនេះ វៀតណាមនឹងបន្តចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការ ជំរុញសន្តិភាព ក៏ដូចជាឆ្លើយតបនឹងបញ្ហាប្រឈមនានាតាមរយៈតួនាទីជាសមាជិក មិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១។ វៀតណាមក៏កំពុងខិតខំប្រឹងប្រែងរួមវិភាគទានក្នុងការកសាងសន្តិភាពនៅអាហ្វ្រិកផងដែរ តាមរយៈការចាត់បញ្ជូនតំណាងចូលរួមក្រុមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប នៅតំបន់តានតឹងមួយចំនួនដូចជា សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលនិងស៊ូដង់ខាង ត្បូង។ អាស្រ័យហេតុនោះ ទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសដទៃលើ ពិភពលោក នឹងត្រូវបានបង្កើនយ៉ាងខ្លាំងក្លាថែមទៀត៕