វៀតណាមបង្ហាញការរីកចម្រើនខាងផ្នែកឧស្សាហកម្មការពារជាតិនៅ Indo Defence 2018

Chia sẻ
(VOVWORLD) - ពិព័រណ៍អន្តរជាតិផ្នែកការពារជាតិឥណ្ឌូនេស៊ីឆ្នាំ២០១៨ (Indo Defence 2018) លើកទី៨ បានប្រារព្ធឡើងជាផ្លូវការនៅរដ្ឋធានីហ្សាកាតា។ នេះជា ពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ឯកទេសផ្នែកការពារជាតិដ៏ធំបំផុតនៅតំបន់ អាស៊ីអាគ្នេយ៍ដែលត្រូវបានរៀបចំឡើងជារៀងរាល់២ឆ្នាំម្ដងនៅប្រទេសឥណ្ឌូ នេស៊ី។

ឧត្តមសេនីយ៍ត្រី Doan Hung Minh អនុប្រធាននៃអគ្គស្នងការឧស្សាហកម្ម ការពារជាតិចំណុះក្រសួងការពារប្រទេសវៀតណាម បានអោយដឹងថា ក្នុង លើកដំបូងចូលរួមពិព័រណ៍នេះ ឧស្សាហកម្មការពារជាតិវៀតណាម បានបង្ហាញ ផលិតផលដ៏សម្បូរបែបរួមមានអាវុធនិងឧបករណ៍បច្ចេកទេសដែលត្រូវបានរចនានិងផលិតដោយវៀតណាម។ ផលិតផលទាំងនេះត្រូវបានធ្វើការសាកពិសោធន៍ដោយ កងទ័ពប្រជាជនវៀតណាម ហើយនាំមកនូវប្រសិទ្ធភាពដ៏ល្អប្រសើរ។

        នៅពិព័រណ៍លើកនេះ វៀតណាមក៏បានដំណើរការសកម្មភាពពន្លឿន ពាណិជ្ជកម្មសំដៅផ្សព្វផ្សាយអំពីរូបភាពនិងសមត្ថភាពនៃផ្នែកឧស្សាហកម្មការ ពារជាតិនិងកងទ័ពប្រជាជនវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ