វៀតណាមបង្កើនវិធានការបង្ការទប់ស្កាត់ជំងឺ Covid-19

Chia sẻ
(VOVWORLD) - លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានសំណូមពរឲ្យ សង្កាត់ ឃុំ មន្ទីរ ស្ថាប័នទាំងអស់ ជាពិសេសគឺថ្នាក់ដឹកនាំ ត្រូវតែយាមប្រចាំ ការដើម្បីដោះស្រាយការវិវត្តន៍នៃជំងឺ Covid-19 ភ្លាមមួយរំពិច មិនថាពេល ថ្ងៃឬពេលយប់នោះទេ។ 
វៀតណាមបង្កើនវិធានការបង្ការទប់ស្កាត់ជំងឺ Covid-19 - ảnh 1 លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកការងារបង្ការទប់ស្កាត់ ជំងឺ Covid-19 នៃទីក្រុង (រូបថត៖ chinhphu.vn)

  ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកការងារបង្ការទប់ស្កាត់ ជំងឺ Covid-19 នៃទីក្រុងហាណូយ កាលពីយប់ថ្ងៃទី៩មីនា លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានសំណូមពរឲ្យ សង្កាត់ ឃុំ មន្ទីរ ស្ថាប័នទាំងអស់ ជាពិសេសគឺថ្នាក់ដឹកនាំ ត្រូវតែយាមប្រចាំ ការដើម្បីដោះស្រាយការវិវត្តន៍នៃជំងឺ Covid-19 ភ្លាមមួយរំពិច មិនថាពេល ថ្ងៃឬពេលយប់នោះទេ។ ចំពោះការវិវត្តន៍ដ៏ស្មុគស្មាញនិងពិបាកទាយទុកជា មុននៃជំងឺ ប្រជាជនត្រូវការយល់ដឹងឲ្យបានច្បាស់អំពីគ្រោះអាសន្ននេះ ដើម្បីមានវិធានការបង្ការ ជៀសវាងដោយម្ចាស់ការ ខណៈដែលអាជ្ញាធរ គ្រប់ជាន់ថ្នាក់ត្រូវត្រៀមខ្លួនជាស្រេចគ្រប់ពេល។

        ចាប់ពីរសៀលថ្ងៃទី៩និងព្រឹកថ្ងៃទី១០ មីនា កេរ្តិ៍ដំណែល  Van Mieu – Quoc Tu Giam ពន្ធនាគារ Hoa Lo និងប្រាសាទ Ngoc Son នៅទីក្រុងហាណូយបានផ្អាកការទទួលភ្ញៀវទេសចរជាបណ្ដោះ អាសន្នដើម្បីបាញ់ថ្នាំកំចាត់មេរោគ។

        នារសៀលថ្ងៃទី៩ មីនា ទីក្រុង Ha Long ខេត្ត Quang Ninh បានសហ ការជាមួយមន្ទីរពេទ្យនានានៅក្នុងតំបន់ ដំណើរការពិនិត្យសុខភាពសម្រាប់ ប្រជាជនទាំងអស់នៅទីក្រុង។ ពលរដ្ឋគ្រប់រូបដែលកំពុងរស់នៅទីក្រុង Ha Long រួមទាំងករណីស្នាក់នៅជាបណ្ដោះអាសន្ននិងភ្ញៀវទេសចរ សុទ្ធតែត្រូវ បានវាស់សីតុណ្ហភាពរាងកាយនិងពិនិត្យសុខភាព។ ជាពិសេសគឺ ប្រជាជន ទាំងអស់ត្រូវរាយការណ៍សុខភាពសំដៅរកឃើញគ្រោះអាសន្នទាក់ទិនដល់ ជំងឺ Covid-19។ លោកវេជ្ជបណ្ឌិត Pham Thanh Quang នៅមន្ទីរពេទ្យ Bai Chay ខេត្ត Quang Ninh បានឲ្យដឹងថា៖

        “មន្ទីរពេទ្យ Bai Chay បានចាត់វេជ្ជបណ្ឌិតនិងគិលានុដ្ឋាយិកាចំនួន ២១នាក់ទៅពិនិត្យសុខភាពទៅតាមសង្កាត់ចំនួន៤នៃទីក្រុង Ha Long សំដៅរកឃើញឲ្យបានឆាប់ៗនូវករណីសង្ស័យឆ្លងជំងឺ។ យើងខ្ញុំនឹងផ្ដោត សំខាន់ទៅលើរោគសញ្ញាដំបូងដូចជា ក្អក់ ក្ដៅខ្លួន និងពិបាកដកដង្ហើម។ ក្រៅពីនោះ យើងខ្ញុំនឹងពិនិត្យមើលថា ក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ មាន ការប៉ះពាល់ជាមួយប្រភពឆ្លងជំងឺដែរឬទេ?”

        នៅខេត្ត Lao Cai សំណាកធ្វើតេស្តរបស់ករណី១៧នាក់ដែលមានលទ្ធភាព ឆ្លងវីរុស SARS-CoV-2 ខ្ពស់បំផុតនៅក្នុងខេត្ត បានមានលទ្ធផលអវិជ្ជមាន ទាំងស្រុង ក្នុងនោះមានពលរដ្ឋអង់គ្លេសចំនួន៤នាក់ដែលធ្វើដំណើរតាម ជើងហោះហើរ VN0054 ចូលវៀតណាមកាលពីថ្ងៃទី២មីនា និងអ្នកដែល បានប៉ះពាល់ដោយផ្ទាល់ជាមួយប្ដីប្រពន្ធសញ្ជាតិអង់គ្លេស២នាក់ដែលត្រូវបានរកឃើញមានផ្ទុកវីរុសកាលពីមុននោះ៕

ប្រតិកម្មទៅវិញ