|
តំណាងស្ងានទូតវៀតណាមចូលរូមផ្សារណាត់ |
(VOVworld)-នាថ្ងៃទី២២មិថុនា ស្ថានទូតវៀតណាមប្រចាំនៅ ឈីលី បានចូលរួម
ផ្សាណាត់ព័ត៌មានទេសចរណ៍អាស៊ាននៅរដ្ឋធានី Santiago ដោយមានការចូល
រួមរបស់ក្រុមហ៊ុនរាប់រយដែលអនុវត្តសកម្មភាពលើវិស័យទេសចរណ៍របស់ឈីលី
ក៏ដូចជាប្រទេសនានា។ ក្នុងសន្និសីទក្របខ័ណ្ឌនៃផ្សារណាត់នេះ ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅឈីលីលោក Ngo Duc Thang បានឧទ្ទេសនាមអំពីទឹកដី
មនុស្ស និងរមណីដ្ឋានល្បីឈ្មោះនៅវៀតណាមក៏ដូចជាបណ្តាបេតិកភ័ណ្ឌដែល
បានអង្គការ UNESCO ទទួលស្គាល់។ក្នុងឱកាសនេះដែរ ភ្ញៀវកិត្តយសនិង
តំណាងអ្នកគ្រប់គ្រងកម្មវិធីទេសចរណ៍ជាង៤០រូបក៏មានឱកាសទាក់ទងជាមួយ
ព័ត៌មានសម្បូរបែបរបស់វៀតណាម តាមរយៈខ្សែភាពយន្តខ្លីមួយមាន ឈ្មោះថា
“Welcome to Vietnam” រួមជាមួយសៀវភៅណែនាំ កាសែត ខិត្តប័ណ្ណជាច្រើន
ថែមទៀត៕