វៀតណាមបង្កើនការជួយឧបត្ថម្ភបណ្ដាឯកអគ្គរដ្ឋទូតបរទេសក្នុងឆ្នាំប្រធានអាស៊ាន

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី២០ ខែធ្នូ នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំ ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតវៀតណាមលោក Le Quy Quynh បានរៀបចំពិធី ជប់លៀងបណ្ដាឯកអគ្គរដ្ឋទូតនៃប្រទេសនានាប្រចាំម៉ាឡេស៊ីនិងវៀតណាម ក្នុងឱកាសឆ្នាំថ្មីសកល២០២០។ 
វៀតណាមបង្កើនការជួយឧបត្ថម្ភបណ្ដាឯកអគ្គរដ្ឋទូតបរទេសក្នុងឆ្នាំប្រធានអាស៊ាន - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមលោក Le Quy Quynh

  លោកឯកអគ្គរដ្ឋទូតបានអះអាងថា រដ្ឋា ភិបាលនិងប្រជាជនវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចទទួលស្វា គមន៍បណ្ដាឯកអគ្គរដ្ឋទូតមកដល់វៀតណាមយ៉ាងទៀងទាត់ថែមទៀតដើម្បីស្វែងយល់អំពីទឹកដី មនុស្សវៀតណាម ក៏ដូចជាស្វែងរកឱកាសសហប្រតិ បតិ្តការរវាងរដ្ឋាភិបាលនិងសហគ្រាសនៃប្រទេសនានាជាមួយវៀតណាមលើគ្រប់វិស័យ ចាប់ពីនយោបាយ កិច្ចការបរទេស សន្តិសុខការពារជាតិ សេដ្ឋកិច្ច រហូតដល់វប្បធម៌ អប់រំ វិទ្យាសាស្ត្របច្ចេកវិទ្យា ជាដើម។ ក្នុងឆ្នាំ ២០២០ វៀតណាមជាប្រធានដោយប្ដូរវេនរបស់អាស៊ាន ដូច្នេះហើយបានជាកិច្ច ប្រជុំសំខាន់ជាច្រើននឹងត្រូវបានរៀបចំឡើងនៅវៀតណាម។ ស្ថានទូតវៀត ណាមប្រចាំម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ រៀបចំកម្មវិធីដើម្បី អោយបណ្ដាឯកអគ្គរដ្ឋទូតក៏ដូចជាក្រុមការងាររបស់រដ្ឋាភិបាលនិងសហ គ្រាសនៃប្រទេសនានាមកបំពេញទស្សនកិច្ចនៅវៀតណាមប្រកបដោយ ប្រសិទ្ធភាពខ្ពស់បំផុត៕

ប្រតិកម្មទៅវិញ