វៀតណាមបើកឡើងវិញនូវសេវាអាជីវកម្មចាំបាច់ លើកលែងតែក្លឹបកំសាន្តនិងខារ៉ាអូខេ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៧ ឧសភា អញ្ជើញថ្លែងនៅកិច្ចប្រជុំ គណៈ អចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមស្ដីពីការបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃថា រឿងគួរឲ្យសប្បាយគឺ វៀតណាមបានរុញថយក្រោយ Covid-19 ប្រកបដោយជោគជ័យ។ 
វៀតណាមបើកឡើងវិញនូវសេវាអាជីវកម្មចាំបាច់ លើកលែងតែក្លឹបកំសាន្តនិងខារ៉ាអូខេ - ảnh 1 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)

ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានលើកឡើងសារថ្មីមួយនោះគឺ ប្រជាជនម្នាក់ៗ អង្គភាពអាជីវកម្មនីមួយៗនឹងវិលត្រឡប់មកភាពធម្មតាវិញ ព្រមទាំងជំរុញ ខ្លាំងនូវការស្ដារសេដ្ឋកិច្ចឡើងវិញនិងកសាងប្រទេសជាតិផងដែរ។ លោក មានប្រសាសន៍ថា៖

“ប្រជាជនម្នាក់ៗនិងអង្គភាពអាជីវកម្មនីមួយៗត្រូវការបង្កើតភាពធម្មតាថ្មីក្នុងជីវភាពរស់នៅនិងសកម្មភាពសេដ្ឋកិច្ចសង្គម ដោយឈរលើស្មារតីគឺ ជំរុញខ្លាំងនូវការស្ដារសេដ្ឋកិច្ចឡើងវិញ កសាងប្រទេសជាតិ។ ត្រូវតែ ចាត់ទុកនេះជាភារកិច្ចសំខាន់ជួរមុខរបស់អាជ្ញាធរនិងស្ថាប័នគ្រប់ជាន់ថ្នាក់ ប៉ុន្តែកុំឲ្យមើលស្រាល Covid-19 នោះឡើយ។ តាមនោះត្រូវបន្តអនុវត្តវិធាន ការនានាដើម្បីរាំងខ្ទប់ការឆ្លងជំងឺពីខាងក្រៅ។ ប្រសិនបើមានអ្នកមកពី បរទេស សុទ្ធតែធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃនៅទីកន្លែងប្រមូលផ្ដុំ លើកលែងតែអ្នកជំនាញ កម្មការស្ទាត់ជំនាញ និងវិនិយោគិននឹងមាន វិធីធ្វើចត្តាឡីស័កដ៏សមស្រប”។

ដោយឈរលើសំណើររបស់បណ្ដាក្រសួង ស្ថាប័ននិងខេត្តក្រុងនានា លោកនាយករដ្ឋមន្រ្តីក៏បានយល់ស្របឲ្យបើកឡើងវិញនូវរូបភាពអាជីវកម្ម សេវាកម្មមួយចំនួន លើកលែងតែក្លឹបកំសាន្តនិងខារ៉ាអូខេ។ សេវាអាជីវកម្ម មិនចាំបាច់នានាក៏ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញផងដែរ ប៉ុន្តែត្រូវធានា វិធានការបង្ការជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ