|
វៀតណាមនាំមុខក្នុងការនាំចេញត្រីហ្វីឡេទៅកាន់ទីផ្សារប្រេស៊ីល (Image: VNA) |
(VOVworld) – ឆ្លងផុតចិន វៀតណាមទើបនឹងដណ្តើមថ្នាក់ទី ១ ក្នុងការនាំចេញផលិត ផលត្រីហ្វីឡេក្លាសេទៅកាន់ទីផ្សារប្រេស៊ីល ដោយមានទិន្នផលត្រីចំនួន ៤៤ ពាន់
តោនក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០១៤។
តាមសមាគមកែច្នៃនិងនាំចេញជនលផល វៀតណាម (VASEP) បានឲ្យដឹងថា៖
គិតដល់ថ្ងៃទី ១៥ កញ្ញា តំលៃប្រាក់នៃការនាំចេញត្រីប្រារបស់វៀតណាមទៅកាន់
ប្រេស៊ីលទទួលបាន ៨៦,២ លានដុល្លាអាមេរិក កើនឡើង ១៩% បើប្រៀបនឹងរយៈ
ពេលដូចគ្នានាឆ្នាំ ២០១៣ ហើយស្រុបយក ៧,៣% នៃការនាំចេញត្រីប្រាទៅកាន់
ទីផ្សារផ្សេងៗទៀត។ គិតដល់ឥឡូវនេះ ប្រេស៊ីលនៅជា ទីផ្សារនាំចូលត្រីប្រាធំ ទី ២
របស់វៀតណាម ក្រោយពីទីផ្សារអាមេរិក។ ក្នុងកាលៈទេ សៈ ការនាំចេញត្រីប្រា
ទៅកាន់ទីផ្សារស្នូលដូចជា៖ EU អាមេរិក ជប៉ុន មាននិន្នាការថយចុះដោយតម្រូវ
ការទាបរួមជាមួយរបងពន្ធរដ្ឋការ ប្រេស៊ីលបានក្លាយទៅជាទីផ្សារសំខាន់មួយចំពោះ
ផលផលនាំចេញរបស់វៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃ៕