យោងតាមអគ្គនាយកដ្ឋានស្ថិតិថា ទំហំពាណិជ្ជកម្មនាំចេញក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ សម្រេចបាន ៩៩,៣៦ ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ ១,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាម ដោយមានទំហំពាណិជ្ជកម្មនាំចេញជាង ២៤,៦ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺចិន សហភាពអឺរ៉ុប អាស៊ាននិងជប៉ុន។
នៅទិសបញ្ច្រាសមកវិញ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចូលទំនិញជិត ៩៧,៥ ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ ៣,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ វិស័យសេដ្ឋកិច្ចក្នុងស្រុកបាននាំចូល ៤១,៩៤ ពាន់លានដុល្លារ ហើយចំណែកនៅសល់គឺចំពោះវិស័យវិនិយោគបរទេស។ ប្រទេស ចិនគឺជាទីផ្សារនាំចូលធំជាងគេ ដោយមានទំហំពាណិជ្ជកម្មជាង ២៨,៩ ពាន់លានដុល្លារអាមេរិក៕