វៀតណាមនាំចេញហួសកម្រិត ៣,៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០១៩

Chia sẻ
(VOVWORLD) -ដោយសារមានការរួមចំណែកនៃវិស័យទូរស័ព្ទ និងគ្រឿងបន្លាស់នោះ បានជាជញ្ជីញពាណិជ្ជកម្មក្នុងខែសីហា សម្រេចបានការនាំចេញហួសកម្រិត ពោលគឺទទួលបាន ១,៧ ពាន់លានដុល្លារអាមេរិក។
វៀតណាមនាំចេញហួសកម្រិត ៣,៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០១៩ - ảnh 1( រូបថត៖ VNA)

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា ក្នុងរយៈពេល ៨ ខែនភ តម្លៃប្រាក់នាំចេញទំនិញនៅទូទាំងប្រទេសទទួលបានជិត ២៤,៥ ពាន់លានដុល្លារអាមេរិក។ ជាទូទៅក្នុងរយៈពេល ៨ ខែ តម្លៃប្រាក់នាំចេញទំនិញសរុបនៅទូទាំងប្រទេសទទួលបានជិត ១៧០ ពាន់លានដុល្លារអាមេរិក ពោលគឺ កើនឡើង ៧,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ គួរកត់សម្គាល់ថា ដោយសារមានការរួមចំណែកនៃវិស័យទូរស័ព្ទ និងគ្រឿងបន្លាស់នោះ បានជាជញ្ជីញពាណិជ្ជកម្មក្នុងខែសីហា សម្រេចបានការនាំចេញហួសកម្រិត ពោលគឺទទួលបាន ១,៧ ពាន់លានដុល្លារអាមេរិក។ ហេតុដូច្នេះហើយ ក្នុងរយៈពេល ៨ ខែ ការនាំចេញហួសកម្រិតនៃប្រទេសទាំងមូលទទួលបាន ៣,៤ ពាន់លានដុល្លារអាមេរិក។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាមដោយទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៣៨,៦ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺទីផ្សារសហភាពអ៊ឺរ៉ុប ដោយទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២៧,៧ ពាន់លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មរវាងវៀតណាមនឹងចិនទទួលបានជិត ២៤  ពាន់លានដុល្លារអាមេរិក និងទីផ្សារអាស៊ានទទួលបានជាង ១៧ ពាន់លានដុល្លារអាមេរិក។ យោងតាមក្រុមអ្នកជំនាញថាជាមួយនឹងលទ្ធផលដែលទទួលបាននោះ នាប៉ុន្មានខែចុងឆ្នាំការនាំចេញ និងនាំចូលរបស់វៀតណាមនៅតែមាននិន្នាការល្អ ជាពិសេសគឺខណៈដែលបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បន្តពង្រីកប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ